រដ្ឋាភិបាលសម្រេចលើកលែងពន្ធតែមប្រិ៍សារពើពន្ធលើលិខិតស្នាមផ្សេងៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ មេសា ២០១៥) ៖ រការលើកលែងពន្ធតែមប្រិ៍សារពើពន្ធ លើលិខិតគតិយុត្តិចំនួន២៧ប្រភេទ ដែលលិខិតទាំងនោះភាគច្រើនទាក់ទងនឹងការ ស្វែងរកការងារ ការបើកហាងអាជីវកម្ម និងលិខិតមួយចំនួនទៀតពាក់ព័ន្ធនឹងការ ស្នើសុំសេវាសាធារណៈ។ [ អានបន្ត ]
អនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ ស្ដីពីការកែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចលើកលែងអត្រាពន្ធតែមប្រិ៍សារពើពន្ធ១០០%នេះ គឺដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ និងសម្រួលការងារ។
យោងតាមអនុក្រឹត្យនេះបានឱ្យដឹងថា ការលើកលែងអត្រាពន្ធតែមប្រិ៍ទាំង នោះមានដូចជាលិខិតស្នើសុំចូលរៀន ឬប្រឡងយកសញ្ញាបត្រ លិខិតស្នើសុំប្រ ឡងចូលធ្វើការ លិខិតបញ្ជាក់កិរិយា មារយាទ ប្រវត្តិរូប បញ្ជាក់ទីលំនៅ សំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ លិខិតថ្កោលទោស ពាក្យបណ្ដឹងគ្រប់ប្រភេទ លិខិតស្នើសុំបង្កើតក្រុមហ៊ុន ឬប្រកបអាជីវកម្ម ព្រមទាំងលិខិតស្នើសុំបើកបររថយន្ត និងស្នើសុំផ្ដល់ស្លាកលេខសម្គាល់យានយន្តគ្រប់ប្រភេទជាដើម។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បច្ចុប្បន្ននេះសន្លឹកតែមប្រិ៍ប្រភេទនីមួយៗមានតម្លៃចាប់ពី១០០រៀល ២០០រៀល ៥០០រៀល ១.០០០រៀល និង២.០០០រៀល ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ក្នុងការបោះពុម្ពសន្លឹកតែមប្រិ៍សម្រាប់ប្រើប្រាស់៕