ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដំណើរ​ការ​មុនដំណាច់​ឆ្នាំ​នេះ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២១ មេសា ២០១៥) ៖ យោង​តាម​បណ្តាញ​សង្គម​របស់​លោក សម រង្ស៊ី មេបក្ស​​ប្រឆាំង​ដែល​​​បាន​បង្ហោះ​កាលពី​ម្សិលមិញបាន​ឲ្យ​ដឹង​ថា ទូរទស្សន៍​ព្រះអាទិត្យ អាច​ជា​ឈ្មោះ​​ទូ​រទស្សន៍​មួយ​​​ដែល​នឹង​ត្រូវ​​បង្កើត​ឡើង​​មុន​ដំណាច់ឆ្នាំ​នេះ ដោយ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ​ដែល​ចង​​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​​​សង្គ្រោះជាតិ។ [ អានបន្ត ]

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី បាន​សរសេរ​​នៅ​​បណ្តាញ​​សង្គម​​របស់​លោក​ថា CNRP ទើបតែ​ដឹង​ថា ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ​​​ដែល​ចងសម្ព័ន្ធភាព​ជាមួយ CNRP ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​​ទូរទស្សន៍​ពី​ក្រសួង​ព័ត៌មាន​​គឺ​ត្រូវ​​ដំណើរការ​មុន​ដំណាច់​ឆ្នាំ​នេះ ដោយសារ​តែ​​ការរៀបចំ​បច្ចេកទេស ហិរញ្ញវត្ថុ។

លោក សម រង្ស៊ី បាន​សរសេរ​ថា​៖ «​ស្ថានីយ​ទូរទស្សន៍​ដែល​មិន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជាជន​ដែល​គេ​​​រង់ចាំ​ជាយូរ​មក​ហើយ​គឺជា​លទ្ធ​ផល​​មួយ​​​ទៀត​នៃ​វប្បធម៌​នៃ​ការសន្ទនា បន្ទាប់ពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ​និង​គួរឲ្យ​ទុកចិត្ត អាច​មាន​សមត្ថភាព​​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ ២០១៧ និង ២០១៨ នេះ​»៕

9

 

 

Related Articles

Back to top button
Close
Close