ពលរដ្ឋខ្មែរ រិះគន់ បុរសម្នាក់ យករថយន្ត ទៅលាង នៅកន្លែងលេងទឹក ភ្នំគូលែន
សារព័ត៌មាន Cambodia News/
Facebook (២០ មេសា ២០១៥) ៖ ប្រជាពលរដ្ឋខ្មែរ ជាច្រើន បានផ្ទុះការ រិះគន់យ៉ាងចាស់ដៃ ចំពោះ បុរសម្នាក់ ដែលខ្វះការ ពិចារណា យករថយន្ត ទំនើប របស់ខ្លួន Lexus RX300 ទៅលាង នៅកន្លែងទឹកហូរ ភ្នំគូលែន ដែលសំរាប់ អោយភ្ញៀវទេសចរណ៍ ងូតលេង កំសាន្ត។
រូបថត ៣សន្លឹកត្រូវបាន បង្ហោះ ពេញ Facebook ដោយសារតែ ម្ចាស់រថយន្តមួយនេះ ធ្វើរឿង ដែលគេនឹកស្មានមិនដល់ ហើយម៉្យាងវិញទៀត ទីនេះ ជារមណីយដ្ឋាន មិនមែនជា កន្លែង លាងរថយន្តនោះទេ។ [ អានបន្ត ]
ទោះជាយ៉ាងណា ក្តីវាគ្រាន់តែ ជារឿង ហួសចិត្តមួយ ដែលពលរដ្ឋខ្មែរ ជាច្រើន យល់ឃើញថា វាមិនសាកសមឡើយ ប្រសិនជា ភ្ញៀវបរទេស បានឃើញ នូវសកម្មភាពមួយនេះ ព្រោះវាអាចប៉ះពាល់ដល់ តំលៃ របស់ពលរដ្ឋខ្មែរ ទាំងមូលផងដែរ៕