ពិរុទ្ធជន ថោង សារ៉ាត់ ប្រឈមជាប់គុកមួយ ជីវិត

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ​ (២០ មេសា​ ២០១៥) ៖ ពិរុទ្ធជន ថោង សារ៉ាត់ ដែល​ជា​មេ​ខ្លោង​នៃ​អំពើ​ឃាតកម្មគិតទុកជាមុន បញ្ជាឱ្យ ឃាតករបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េង​​ជឺយ៉ាង​សាហាវ​ព្រៃ​ផ្សៃ​កណ្តាល​រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និង ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច បញ្ជូនទៅឃុំខ្លួន ក្នុង​ពន្ឋនា​គារព្រៃស កាល​ពីវេលា​ម៉ោង​១៧និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ក្រោម​ការ​ចោទ​ប្រ​កាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាត​កម្ម​គិត​ទុក​ជាមុន ។  [ អានបន្ត​ ]

​ប្រភព​ព៏ត៌មាន​ពី​អគ្គស្នងការរងនគរបាលជាតិបាន​ឲ្យ​ថា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅភូមិមួយក្នុងខេត្តស្វាយរៀង ក្បែរ​ព្រំ​ដែន​ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ។

ពិរុទ្ធជន ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ ដោយ​ចោទ​ប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាម​មាត្រា២​៨​និង២០០ នៃក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ឋនាគា​រ​អស់មួយជីវិត៕ ​​ ​ ​​

3

 

 

Related Articles

Back to top button
Close
Close