រូប​សំណាក​ព្រះ​នាង ​គង់​ស៊ី​អ៊ីម ​នៅ​លើ​កោះ​កុង​ក្រៅ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ ដុត​បំផ្លាញ​ចោល​​ (មាន​​វីដេ​អូ​)​

សារព័ត៌មាន​​ Cambodia News/

កោះកុង (០៩ មេសា ២០១៥) ៖ កាលពី រសៀលថ្ងៃទី៨ ខែមេសា ម្សិល​មិញ អាស្រម របស់​ជន​ជាតិ វៀតណាមដែលទៅ តាំង​សមាធិ នៅលើកោះកុងក្រៅ ត្រង់ចំណុច ចំការដូងទី៤ ក្នុង​ឃុំ​កា​ពិ ស្រុកកោះកុង ខេត្ដ​កោះ​កុង​ ត្រូវបាន​កម្លាំងសមត្ថកិច្ច ចុះទៅដុតបំផ្លាញចោល ។ [​ អានបន្ត​ ]

ប្រតិបត្ដិការចុះទៅ ដុតបំផ្លាញអាស្រម របស់ជនជាតិវៀតណាម ដូចជា ការបោះតង់ ស្នាក់នៅ និងរូបសំណាកព្រះនាង គង់ស៊ីអ៊ីម កម្ពស់៨ម៉ែត្រនោះ បានធ្វើឡើង ក្រោយពី មាន​បទ​បញ្ជារ​បស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនឱ្យ មានសកម្មភាព បែបសាសនា ណា​មួយ​កើត​ឡើងនៅលើកោះ នោះឡើយ។

យោងតាមប្រភពព័ត៌មានពី មន្ដ្រីយោធា ជើងទឹក ដែលចូលរួម ក្នុងប្រតិបត្ដិការដុត បំផ្លាញ​នោះ​បាន បញ្ជាក់​ថា ចំពោះជនជាតិវៀតណាម ទាំងព្រះសង្ឃ និងឧបាសកទាំងនេះ ត្រូវបាន នាំខ្លួនមកកាន់ សមាគមរបស់ ពួកគេវិញហើយ និងមិនអនុញ្ញតឱ្យ ធ្វើដំណើរទៅ កាន់កោះ​នោះ​ទៀតឡើយ៕

5

Related Articles

Back to top button
Close
Close