នារី​ម្នាក់​លេប​ថ្នាំ​ព្យាបាល​ជំងឺ ​បែរ​ស្លាក់​ស្លាប់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​៖​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ ខែ​ មេ​សា នារី​ក្រមុំ​ម្នាក់ រស់​នៅ ក្នុងភូមិ​ខ្វែ​ សង្កាត់​ ត្រ​ញំ​ង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដាច់​ខ្យល់​ស្លាប់​ ខណៈ​កំពុង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ដោយសារ​នាង​លេបថ្នាំ​ព្យាបាល​ ជំងឺ​ តែ​បែរជា​ស្លាក់​ចូល​បំពង់ខ្យល់​ទៅវិញ។

នារី​រង​គ្រោះ​ឈ្មោះ​ ទន់​ ស្រី​លី​ អាយុ​ ២១​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១​ ឪពុក​ឈ្មោះ​ គឹ​ម​ សុធី​ អាយុ​៥០​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​ ឃាង​ សុគន្ធ​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ក្នុង​ ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ។​ [ អាន្តបន្ត ]

ប្រភព​ព៏ត៌មាន​ពី​ក្រុម​គ្រួសារ​ បានអោយដឹង​ថា​ កូនស្រី​របស់​គាត់​មាន​ជំងឺ​ ទឹកនោមប្រៃ​  ជារៀងរាល់ថ្ងៃ​នាង​ត្រូវ​លេង​ថ្នាំ​ ព្រឹក​លា្ង​ច​តាម​វេជ្ជបញ្ជា​គឺ​នៅ​ម៉ោង​៧​ ព្រឹក​និង​ម៉ោង​៦​ល្ងាច​ ជា​អកុសល​នៅ​ ម៉ោង​៦​ល្ងាច​នេះ​ ក្រោយ​ពេល​លេបថ្នាំ​ គាត់​បាន​សង្កេត​ឃើញ​សភាព​កូនស្រី​ ដូច​ជា​ដកដង្ហើម​មិន​រួច​និយាយ​ក៏​មិន​ ចេញ​ នាង​ក៏​បាន​សរសេរ​ប្រាប់​ពួក​គាត់​ ថា​ នាង​លេបថ្នាំ​ស្លាក់​ដកដង្ហើម​មិន​រួច​ទេ​ ។​

ឃើញ​សភាព​កូនស្រី​បែប​នេះ​ ពួក​គាត់ ​ក៏​រួសរាន់​បញ្ជូន​នាង​​​​ទៅ​កាន់​ប​ន្ទីរ​ពេទ្យ​ព្រះ​កុស​មៈ​ ប៉ុន្ដែ​ទើបតែ​ដល់​ពាក់ កណ្ដាល​ផ្លូវ​នាង​ក៏​បានដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ ៕

1

Related Articles

Back to top button
Close
Close