សាលារាជធានីស្នើឲ្យអាជ្ញាធរទប់ស្កាត់ការនាំចូលអាវុធជាតិផ្ទុះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មេសា ២០១៥) ៖ សាលារាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ការនាំចូលអាវុធជាតិផ្ទុះ និងកាំភ្លើងបាញ់ទឹកក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។ [ អានបន្ត ]
សេចក្តីជូនដំណឹងក៏បានរំឭក ឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្ដអគ្គិសនី ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលអាចនាំឲ្យកើតគ្រោះអគ្គិភ័យ ។
សេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញចេញឲ្យដឹងទៀតថា គ្រប់អង្គភាព មន្ទីរក្រសួងស្ថាប័នរដ្ឋ និងឯកជនមិនត្រូវលេងល្បែងស៊ីសង លេងកាំភ្លើងបាញ់ទឹក ជះទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ វាយដោយរំពាត់ដល់អ្នកដំណើរឡើយ ។ សាលារាជធានីភ្នំពេញ ណែនាំឲ្យប្រជាពលរដ្ឋងាកមកលេងល្បែងប្រជាប្រិយខ្មែរមានរួមមាន ចោលឈូងបោះអង្គុញ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំង រាំកំសាន្ដជាដើម ៕