ស្ពាន​អ្នក​លឿង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្ងៃ​នេះ ​(មាន​​វីដេ​អូ​)​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ មេសា ២០១៥) ៖ ​ស្ពាន​អ្នក​លឿង ដែល​ចាត់ទុកជា​ស្ពាន​ស្អាត និង​វែង​ជាងគេ នៅ​កម្ពុជា​នឹងត្រូវ​សម្ពោធ​​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែមេសា ឆ្នាំ​២០១៥ នេះ​ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និងតំណាងស្ថានទូតជប៉ុន។​ [ អានបន្ត ]

ស្ពានត្សឹ​​បាសា​ជាស្ពាន​ឆ្លង​កាត់​ទន្លេមេ​គង្គ​មួយ​ដែល​វែង​ជាង​គេ​ក្នុង​ព្រះ​រាជាណាចក្រ កម្ពុជា​ ស្ពាននេះ សាង​សង់​ឡើង​តាម​រយៈ​ជំនួយ​ឥត​សំណង​របស់​ជប៉ុន ដោយ ចំណាយទឹក​ប្រាក់​ប្រមាណ១២៧លានដុល្លារ។ ស្ពានត្សឹបាសា ក៏ជាច្រករបៀងដ៏ សំខាន់​មួយ​ផងដែរផ្នែកសេដ្ឋ​កិច្ច​នៃ​ភាគ​ខាងត្បូងប្រទេស។

ការសាងសង់ គឺចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០១០ ដល់ខែមីនា ឆ្នាំ២០១៥ (៥១ខែ)។​ ប្រវែងស្ពាន​មេ មានប្រវែង៦៤០ម៉ែត្រ កម្ពស់​បង្គោល​សសរ​មេ១​២១​ម៉ែត្រ កម្ពស់តួលេខ៣៧,៥ម៉ែត្រ។ ដូច្នេះ​ប្រវែង​សរុប​មាន​២២១៥ម៉ែត្រ។ ​ហើយអាចបើកបរ ក្នុងល្បឿង៨០គីឡូម៉ែត្រ ក្នុង១ម៉ោង។

គួរបញ្ជាក់ថា ស្ពាននេះ មានព្រំប្រទល់ជាប់ខេត្តចំនួនពីរ គឺត្រើ​យ​ខាង​លិច​ស្ថិត​នៅភូមិ អំពិល​ទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រីឯ​ត្រើយ​ខាងកើតវិញ ស្ថិត នៅក្នុងភូមិព្រែក​ខ្សាយ ឃុំព្រែកខ្សាយ «ក» ស្រុក​ពាមរក៍​ ខេត្តព្រៃវែង៕

2

 

Related Articles

Back to top button
Close
Close