ប្រជាពលរដ្ឋ ១ម៉ឺននាក់ នឹងចូលរួមសម្ពោធ ស្ពានអ្នកលឿង
សារព័ត៌មាន Cambodia News /
ភ្នំពេញ (០២ មេសា ២០១៥) ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ម្សិលមិណ បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន១ម៉ឺននាក់ នឹងមកចូលរួមក្នុងពិធីទទួលនូវអំណោយ ស្ពានដ៏ល្អ ពិសិដ្ឋជាប្រវត្តិសាស្រ្តនេះ ពីប្រជាជន និងពីរដ្ឋាភិបាលជប៉ុន ។ [ អានបន្ត ]
ស្ពានអ្នកលឿង ដែលជាជំនួយ របស់ប្រទេសជប៉ុន នឹងត្រូវដាក់សម្ពោធឲ្យដំណើរការ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមន្រ្តីជាន់ខ្ពស់ ក្រសួងនគរូប នីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេចរណ៍ជប៉ុននោះ នឹងមានប្រជាពលរដ្ឋចូលរួម អបអរសាទរប្រហែល ជា ១ម៉ឺននាក់ ។
គួរបញ្ជាក់ផងដែរថា ស្ពានអ្នកលឿងដែលតភ្ជាប់ ពីខេត្តកណ្តាលទៅខេត្តព្រៃវែង មានប្រវែងសរុប ២២២០ម៉ែត្រ និងមានទទឹងប្រវែង ១៣ ម៉ែត្រ ជាមួយនឹងកម្ពស់ស្ពានផុតពីផ្ទៃទឹក នៅរដូវវស្សា ៣៧ម៉ែត្រកន្លះ បានបើកសម្ពោធសាងសង់ ជាផ្លូវការ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ជាមួយនឹងគម្រោងទឹកប្រាក់ចំណាយសរុប ១៣០លានដុល្លារអាម៉េរិក ៕