កម្មករឈប់សម្រាក ដោយមានប្រាក់ឈ្នួល ៣ថ្ងៃនៅបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ( ០១ មេសា ២០១៥) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីវៈ ប្រកាសជូនដំណឹងដល់ម្ចាស់ និងនាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃ ច្បាប់ស្តីពីការងារ សូមឱ្យអនុញ្ញាតឱ្យ កម្មករ និងនិយោជិត ទាំងអស់ របស់ខ្ញួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំ ខ្មែរ នាពេលខាងមុខនេះ ក្នុងរយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៥៕ [ អានសេចក្តីជូនដំណឹងខាងក្រោមទាំងស្រុង ]