សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិបតីនៅក្នុងអង្គរសង្រ្កាន្តឆ្នាំ ២០១៥
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
ភ្នំពេញ (៣១ មីនា ២០១៥) ៖ យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅប្រកាស បើកជាផ្លូវការ នូវការរៀបចំ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ ដែលប្រារព្ធឡើង ចាប់ពីថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ដើម្បី លើកទឹកចិត្តឲ្យយុវជនឲ្យពួកគេមានកម្លាំងចិត្ត បន្តព្រឹត្តិការណ៍មួយនេះទៀត ជារៀងរាល់ឆ្នាំ ។ [ អានបន្ត ]
អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប (ថ្ងៃទី១៤- ១៦ ខែ មេសាឆ្នាំ២០១៥) គឺនឹងមានការបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ រួមទាំងល្បែងប្រជាប្រិយ ការសម្តែងក្បាច់ គុនល្បុក្កតោនំអន្សមជ្រូកយក្ស មួកស្លឹកត្នោតយក្ស អង្រុតយក្ស កន្រ្តងប្រហុកយក្ស ការប្រណំាងរទេះក្របី ការរំាចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នករំា(២០១៥)នាក់ព្រមទាំងកម្មវិធីកំសាន្ត ជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា កន្លងមក សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្នុងឱកាសកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥ ដែលមានដាក់តាំងបង្ហាញ ដោយនំអន្សមជ្រូកយក្ស ជាង ៣ តោន នោះ សម្តេចចង់ ឲ្យចូលក្នុងកំណត់ត្រា សៀវភៅហ្គីណេស ដែលជានំធំជាងគេបង្អស់ លើក្នុងពិភពលោក ។
ដូច្នេះសូមប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញចូលរួមកំសាន្តអោយបានច្រើនកុះករទាំងអស់គ្នា នឹងចូលរួមផ្សព្វផ្សាយកម្ពុជាអច្ឆរិយៈទៅកាន់ពិភពលោកអោយបានកាន់តែទូលំទូលាយ ជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះ៕