ជីវ​ប្រវត្តិ​សង្ខេប​របស់​លោក ​ប៉ែន ​សមិទ្ធិ​ ពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ( ៣០ មីនា ២០១៥ ) ៖ លោក​ប៉ែន​សមិទ្ធិ​កើត​នៅ​ថ្ងៃទី​១៦ ​ខែតុលា ​ឆ្នាំ​១៩៦១​នៅ​ភូមិ​កំពង់ចាម​ឃុំ​កំពង់ ចាម ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ក្នុង​គ្រួសារ​កសិករ​មួយ​ដែល មាន​ប្រវត្តិ​ជា​អ្នកសិក្សា​រៀនសូត្រ​។ [អានបន្ត ] 

កាលពី​កុមារភាព លោក​ប៉ែន សមិទ្ធិ បាន​សិក្សា​នៅ​សាលាបឋមសិក្សា​វត្ត​ដីដុះ ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់មក​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទួលគោក ភ្នំពេញ រហូតដល់​ឆ្នាំ​១៩៧៥​។

ចាប់ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​រស់នៅក្នុង​របប​ប៉ុលពត នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ពី​ឆ្នាំ​១៩៧៩-១៩៨០ គឺ​ក្រោយ​របប​ប៉ុលពត លោក​បាន​សាង​ផ្នួស​ជា​សាមណេរ នៅ​វត្ត​បាភ្នំ ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង​។

លោក ប៉ែន សមិទ្ធិ បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ជាច្រើន​ដូចជា​៖ – បានទទួល​សញ្ញាបត្រ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ រាជធានី​ភ្នំពេញ (១៩៨០-១៩៨១)​។ – បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក វិទ្យាសាស្ត្រ​នយោបាយ នៅ​វិទ្យាស្ថាន​ង្វៀន​អាយ​គួ​ក ទី​៧ នៃ​ប្រទេស​វៀតណាម (១៩៨៤-១៩៨៦)​។ – បានទទួល​បរិញ្ញាបត្រ ផ្នែក​សារព័ត៌​មាននៅ​អតីត​សហភាពសូវៀត នា ឆ្នាំ​១៩៨៧​។

លោក ប៉ែន ស​មិ​ទ្ឋិ ត្រូវបាន​ចាត់ទុកជា​អ្នកសារព័ត៌មាន​វិជ្ជាជីវ​: មាន​សមត្ថភាព​ខ្ពស់ និង បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​បំផុត​ក្នុង​ការធ្វើ​ឲ្យ​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​។

នៅ​អំឡុង​ឆ្នាំ​១៩៧៩ ដល់​១៩៨១ លោក ប៉ែន ស​មិ​ទ្ឋិ ជា​បុគ្គលិក​មន្ទីរ​ឃោសនា និង​ពត៌មាន​រាជធានី​ភ្នំពេញ ។ ពី​ឆ្នាំ​១៩៨១-១៩៩៣ ជា​អ្នកយក​ពត៌មាន​និង​ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ ។ ឆ្នាំ​១៩៩៤ ជា​សមាជិក​គណកម្មាធិកា​រ​នាយក​សមាគម​អ្នក​សារពត៌មាន​ខ្មែរ ។ ឆ្នាំ​១៩៩៥-១៩៩៩ អនុប្រធាន​សម្ព​ន្ធ័​អ្នក​សារពត៌មាន​កម្ពុជា ។

ចាប់ពី​ខែសីហា ឆ្នាំ​២០០០ ដល់​បច្ចុប្បន្ន​ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (​កអក​) ។ ចាប់ពី​ខែមេសា ឆ្នាំ​១៩៩៣​រហូតដល់​បច្ចុប្បន្ន​ជា​ស្ថាបនិក និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា ។ នា​ខែកក្កដា ឆ្នាំ​២០០៨ មកដល់​បច្ចុប្បន្ន​ជា​អគ្គនាយក​គេហទំព័រ CEN.com.kh ។ នា​ខែកញ្ញា ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន​ជា​សាស្ត្រ​ចា​រ្យ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារ គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ៕

32

 

Related Articles

Back to top button
Close
Close