កម្មការិនីដែលរងការបាញ់​​​​ប្រហាររបស់លោក ឈូក ​​​បណ្ឌិតចូលបំភ្លឺលើកទី២

ដោយ៖ ហេង នាង

ការិនីចំនួន៣នាក់ដែលរងរបួសក្នុងការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត បានចូលបំភ្លឺជាលើកទី២ នៅព្រឹកថ្ងៃសុក្រនេះដោយសារតែសាក្សីមិនព្រមចូលបំភ្លឺតាមដីកាបង្គាប់នៃតុលាការខេត្តស្វាយរៀងកាលពីលើកមុន ។

លោក នុត បូពណ្ណារត្នន៍ មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា តុលាការខេត្តស្វាយរៀង បានកោះហៅជនរងគ្រោះទាំង៣នាក់ឲ្យឡើងបំភ្លឺម្តងទៀត ដើម្បីធ្វើការវិនិច្ឆ័យ ដោយសារកន្លងមកតុលាការទាមទារឲ្យមេធាវីរកសាក្សីបន្ថែម តែសាក្សីមិនព្រមចូលបំភ្លឺ ។

គួរបញ្ជាក់ថា កម្មការិនី៣នាក់ នៅរោងចក្រកៅវ៉េ ត្រូវបានរងរបួសធ្ងន់ធ្ងរ តាំងពីថ្ងៃទី២០ កុម្ភៈ ២០១២ ដែលជនសង្ស័យត្រូវតុលាការស្គាល់ថា ជាលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ ប៉ុន្តែតុលាការនៅមិនទាន់កាត់ទោសជនល្មើសនៅឡើយបើទោះជាជនសង្ស័យសារភាពក៏ដោយ៕

Related Articles

Back to top button
Close
Close