ក្លឹបអ្នកកាសែត ចូលរួមរំលែកទុក្ខ លោក ប៉ែន សមិទ្ធិ
សារព័ត៌មានយុវវ័យថ្មី/
លោក ប៉ែន សមិទ្ធិ ត្រូវបានគេដឹងថា ជាអ្នកកាសែតជើងចាស់មួយរូប និងល្បាញល្បីផងដែរនៅកម្ពុជា លោក បានប្រឡូកអាជីពជាអ្នកព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០។
ក្រៅពីជួយជ្រោមជ្រែងឲ្យកាសែតរស្មីកម្ពុជា ឲ្យមានភាព លេចធ្លោរនៅកម្ពុជាហើយនោះ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ ដើម្បីការ ពារ និង លើកកម្ពស់សិទ្ធិរបស់អ្នកព័ត៌មាន។
ក្លឹបអ្នកកាសែតកម្ពុជាចាប់ទុក្ខមរណភាពរបស់លោក ប៉ែន សមិទ្ធិ គឺជាការបាត់បង់មេដឹងនាំប្រកបដោយការទទួលខុសត្រូវ និងព្រហ្មវិហារធម៌មួយរូបសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា និងសូមសម្តែងការសោកស្តាយដ៏ជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមបំផុតជាមួយក្រុមគ្រួសារនៃសព ប៉ែន សមិទ្ធិ និងសូមឲ្យវិញ្ញាក្ខន្ធលោកទៅ កាន់សុគតិភព៕