២៣នាក់រងរបួសដោយសារយន្ដហោះកាណាដាមួយគ្រឿងរេចេញពីផ្លូវពេលចុះចត
សារព័ត៌មាន Cambodia News/
កាណាដា (៣០ មីនា ២០១៥) ៖ យោងទៅតាមការចុះផ្សាយនៅលើគេហទំព័រ Channel News Asiaបានឱ្យដឹងថា មនុស្ស២៣នាក់រងរបួស និងអ្នកដទៃទៀតភ័យស្លន់ស្លោ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរកាណាដាមួយគ្រឿងជើង ហោះហើរ AC624 បានរេចេញពីផ្លូវនៅពេលចុះចតក្នុងអាកាសយានដ្ឋាន Halifaxប្រទេសកាណាដា។ [អានបន្ត ]
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ខែមីនា ក្រោយពេលយន្ដហោះមួយគ្រឿងនេះបានធ្វើដំណើរមកពីទីក្រុងតូរ៉ុនតូ ចុះចតទៅអាកាសយានដ្ឋាន Halifaxប្រទេសកាណាដា។
នៅលើយន្ដហោះមានផ្ទុកមនុស្ស១៣៨នាក់ អ្នកដំណើរ១៣៣នាក់ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរ Air Canada។ ខណៈនេះក្រុមស៊ើបអង្កេតកំពុងតាមដានពីមូលហេតុដែលបង្កជាគ្រោះថ្នាក់ ប៉ុន្ដែវាបានកើតឡើងចំពេលមានព្រិលធ្លាក់ខ្លាំងនៅទីក្រុងភាគខាងកើតប្រទេសកាណាដា ហើយអាជ្ញាធរក៏បានប្រកាសអាសន្នពីការធ្លាក់ព្រិលនេះដែរ៕