ប្រជាពលរដ្ឋ ជាង ៥០០នាក់ ពុលនំបុ័ង នៅខេត្តសៀមរាប
សារព័ត៌មាន Cambodia News/
សៀមរាប (៣០ មីនា ២០១៥) ៖ ប្រជាពលរដ្ឋ ប្រមាណ ៥០០ នាក់ រស់នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែមីនា កំពុងស្ថិត នៅក្នុង ការ សង្រ្គោះបន្ទាន់ នៅមណ្ឌលសុខភាពពង្រលើ និងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បន្ទាប់ពីពុលនំបុ័ង។ នេះបើតាមការឲ្យដឹងពី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានបន្តឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាការៈធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្រ្គោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ចំណែកអ្នកដែលមានសភាពធូរស្រាល កំពុងសម្រាកនៅ មណ្ឌលសុខភាពឃុំ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅឃុំពង្រលើ បានឱ្យដឹងថា ពលរដ្ឋទាំងនោះ បានទទួលនំបុ័ង នៅក្នុងកម្មវិធីមួយ របស់អង្គការអន្តរជាតិមួយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥៕