​ទណ្ឌិត ៨១២ នាក់ នឹង​ត្រូវ​​បន្ធូរ​បន្ថយ ​និង​​លើក​លែង​ទោស​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (២៦ មីនា ២០១៥) ៖ ទណ្ឌិត​ដែល​នឹងត្រូវ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ មាន​ចំនួន ៨១២ នាក់ ក្នុងនោះ​ស្រី ៦៨ នាក់ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួង មហាផ្ទៃ កាល​ពី​​ថ្ងៃទី​២៥ ខែមីនាម្សិល​មិញ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា ចំពោះ​ទណ្ឌិត​ម្នាក់ ទទួលបាន​ការបន្ធូរបន្ថយ​ទោស បានតែ​ម្តងគត់ ក្នុង​មួយឆ្នាំ​។ ជាមួយគ្នា​នោះដែរ ចំនួន​ទណ្ឌិត​ទាំងអស់​ខាងលើ គណៈកម្មការ ជាពិសេស​លេខាធិការដ្ឋាន នឹង​សម្អាត​បញ្ជី​ខ្លះ អាចមាន​ការប្រែប្រួល​”​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បានបញ្ជាក់​ថាៈ “​ជួនកាល ទណ្ឌិត​ម្នាក់ មាន​សាលក្រម​ពីរ ឬ បី ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ យើង​លើក​បានតែ សាលក្រម​ណាមួយ​ទេ ហើយ​ត្រូវ​សាលក្រម​នោះ គ្រប់​លក្ខខណ្ឌ​ទៀត ឧទាហរណ៍ បើ​បន្ថយ ត្រូវតែ​ឲ្យ​គ្រប់​មួយ​ភាគបី បើ​លើកលែង ត្រូវតែ​ឲ្យ​គ្រប់​ពីរភាគបី​” ៕

7

 

Related Articles

Back to top button
Close
Close