នាយរដ្ឋមន្ត្រីថៃ ព្រមានដាក់ទោសទៅលើអ្នកសារព័ត៌មាន
សម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/
ថៃ (២៦ មីនា ២០១៥) ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយកាលថ្ងៃទី២៥ ខែមីនា បានឲ្យដឹងថា មេដឹកនាំរដ្ឋប្រហារថៃ លោក Prayut Chan-ocha បានវាយប្រហារទៅលើអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ថា លោកនឹងដាក់ទោសទៅលើអ្នក ដែលសរសេរពាក្យមិនពិត។
កាលពីខែកុម្ភៈកន្លងទៅនេះ លោក Prayuth ធ្លាប់បានលើកឡើងថា លោកមានអំណាចគ្រប់គ្រាន់ក្នុងការបិទទ្វារស្ថាប័នកាសែតណាមួយ។ ដោយឡែកនៅ ថ្ងៃពុធនេះ លោកបញ្ជាក់ថា លោកនឹងចាត់វិធានធ្ងន់ធ្ងរជាមុនទៅទៀត។
នាយរដ្ឋមន្ត្រីរូបនេះបានបន្តថា អ្នកសារព័ត៌មានមិនចាំបាច់សរសេរគាំទ្ររដ្ឋាភិបាលនោះទេ តែចាំបាច់ត្រូវ សរសេរពាក្យពិត ក្នុងរបៀបដែលជួយដល់គាំទ្រឲ្យមានការបង្រួបបង្រួមជាតិ។
សូមជម្រាបថា ក្នុងពេលនោះ មេដឹកនាំរដ្ឋប្រហាររូបនេះ បានថ្លែងវាយប្រហារចំៗទៅលើអ្នកសារព័ត៌មានរបស់កាសែត Matichon ដោយបញ្ជាក់ថា កាសែតនេះសរសេរគាំទ្ររដ្ឋាភិបាលថៃកាលពីមុន៕