ពេល​ឈឺ ​កោស​ខ្យល់​ ត្រឹម​ត្រូវ​ ឬទេ​

សម្រួល​ដោយ​៖ សារព័ត៌មាន​យុវវ័យថ្មី​/

សុខភាព (២៥ មីនា ២០១៥) ៖ ពេល​ឈឺ ​ឬ ​មិន​ស្រួល​ខ្លួន ប្រជាជន​ខ្មែរ​ភាគ​ច្រើន​តែង​តែ​កោស​ខ្យល់ ហើយ​មិន​សូវ​ទៅ​ពិគ្រោះ​ជំងឺ​ជា​មួយ​គ្រូពេទ្យ​ទេ ដែល​វិធី​នេះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បាន​អនុវត្ត​ត​ៗ​គ្នា សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

​បើ​តាម​ក្បួន​ពេទ្យ យើង​មិន​បាន​ណែ​នាំ​ទេ​នៅ​ពេល​មាន​ជំងឺ​ហើយ​តម្រូវ​ឲ្យ​កោស​ខ្យល់​នោះ វា​គ្រាន់​ជា​មធ្យោបាយ​មួយ​ដែល​អាច​ផ្ទេរ​ការ​ឈឺ​ចាប់​ពី​កន្លែង​មួយ​មក​កន្លែង​មួយ ប៉ុន្តែ ​នៅ​ក្នុង​ក្បួន​ព្យាបាល​ទូទៅ​មិន​មាន​ទេ។

ការ​កោស​ខ្យល់​នៅ​ពេល​មាន​ជំងឺ​មិន​មែន​ជា​អ្វី​ដែល​យើង​បាន​ស្រាវជ្រាវ​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​ឬ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ទេ ម្ល៉ោះហើយ តាម​ក្បួន​ពេទ្យ មិន​ណែនាំ​ឲ្យ​ធ្វើ​ទេ៕

a

 

Related Articles

Back to top button
Close
Close