ស្ត្រី​ជា​ប្រពន្ធ​​ថា ​ប្តី​លួច​យកកូន​ទៅ​លក់ ​បង្គ្រប់​លុយ​ទិញ​ម៉ូតូ​​

សារព័ត៌មាន​​ Cambodia News/

អត្ថបទ៖ ហេង នាង​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ មីនា នេះ មាន​ស្ត្រី​ម្នាក់​បាន​អង្គុយ​យំសោក​នៅខាងមុខ​ផ្ទះនៅ​ចំណុច​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ និង​សមត្ថកិច្ច ដោយសារតែ​បាត់​កូនស្រី​របស់ខ្លួន ក្រោយពី​សង្ស័យថា​បុរស​ជា​ប្តី​យក​កូន​ទៅ​លក់​ដើម្បី​បង្គ្រប់​លុយ​ទិញ​ម៉ូតូ​ថ្មី​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​មានឈ្មោះ ឈូ​ន ស្រី​ម៉ាច អាយុ​២២​ឆ្នាំ មុខរបរ​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ មាន​ស្រុក​កំណើត​​ភូមិ​ទំពាំង​ឬ​ស្សី ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម​ ចំណែក​បុរស​ជា​ប្តី​ដែល​យក​កូន​ទៅ​បាត់​នោះ ឈ្មោះ ផល វណ្ណៈ អាយុ​២២​ឆ្នាំ រីឯ​កូនស្រី​ដែល​បាត់​ខ្លួន​មានឈ្មោះ និ​ត សិ​យ៉ា អាយុ​ទើបតែ​៩​ខែ​ប៉ុណ្ណោះ​។​ ​

បើតាម​ការអះអាង​ពី​សំណាក់​ស្ត្រី​រូបនោះ បាន​រៀបរាប់ថា មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​ប្តី​របស់​នាង​តែង​ត្អូញ​ថា ចង់យក​កូន​ទៅ​លក់​ឲ្យ​គេ ដើម្បី​បង្គ្រប់​លុយ​ទិញ​ម៉ូតូ លុះ​បន្តិចក្រោយមក​ស្រាប់តែ​ប្តី​របស់​នាង ទូរស័ព្ទ​មក​ប្រាប់ថា កាត់ចិត្ត​ទៅ កូន​របស់​យើង​បាន​ឲ្យ​ទៅ​អ្នកមាន​ចិញ្ចឹម​ហើយ។

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​របស់​នារី​រងគ្រោះ ជិះ​ម៉ូតូ​ថ្មី​១​គ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល បានមក​ឈប់​មុខផ្ទះ​១​សន្ទុះ ហើយក៏​ជិះ​ចេញទៅ​បាត់​តែម្តង​៕​ ​

9

Related Articles

Back to top button
Close
Close