ខាត់ សុឃីម ​ផ្ទុះ​ជម្លោះ​​ជា​មួយ​ម្ចាស់ ​កំពង់​ចម្លង​ ព្រែក​លៀប ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(២៣ មីនា ២០១៥) ៖ តារាចម្រៀង ខាត់ សុខឃីម បាន​ផ្ទុះជម្លោះ ជាមួយនឹងម្ចាស់ កំពង់ចម្លងព្រែកលៀប ក្រោយពីម្ចាស់ កំពង់ចម្លងនេះ ទារថ្លៃ១០០ដុល្លារ​សម្រាប់ការចម្លង​រថ​យន្ត​ដឹកឆាកតម្ត្រីរបស់ នាង ចេញពីភ្នំពេញ ទៅ​សម្តែង នៅកោះដាច់​ ដោយតម្លៃធម្មតាគឺ​ត្រឹមតែ ៤៥០០០រៀលប៉ុណ្ណោះ។

ដោយហួសចិត្តតម្លៃនេះ តារាចម្រៀងរូបនេះបានសរសេរសារមួយ បង្ហោះ​លើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា «មាន​រឿង​មួយ​ខ្មុំ​មិនចង់ ឲ្យបងប្អូនដឹងទេ…តែគួរតែដឹងព្រោះ នេះជារឿងពិតកើតឡើង ចំពោះក្រុមខ្ញុំត្រូវមកសំដែង នៅកោះដាច់ហើយចេញចូលចេញចូល ចង់អស់ប្រហែល៨០សិបម៉ឺនហើយ ព្រោះឡានច្រើនត្រូវពឹង លើ​កំពង់​ដរ​មួយ​នេះ តែគាត់អាងតែខ្ញុំគ្មាន ជម្រើសគាត់ថ្លៃឡាន 2.5 តោនរបស់ខ្ញុំគាត់ ទា100$ក្នុង1ជើង… តើគាត់មើលមកពួកខ្ញុំ ជាសាច់ជ្រូក3ជាន់ ចឹង​មិត្ត​ទាំង​អស់​គ្នាខ្ញុំមិនរីសថាំទេ ខ្ញុំទៅសំដែងនៅដាច់នឹង ជា​អ្នក​ស្រុក​ភូមិ​គាត់​ដែរ​តើ? ម៉េចបានជាគាត់ធ្វើឈ្លើយទៀត»។

បន្ទាប់ពីគ្មានជម្រើស ខាត់ សុឃីម ក៏សម្រេចចិត្ត បក​ក្រោយ​ទៅ​រក​កំពង់​ដរផ្សេង គឺកំពង់ដរក្តីចាស់ ដោយកំពង់ដរនោះគេយកថ្លៃពីនាង ត្រឹមតែ ១​ម៉ឺន​រឿលប៉ុណ្ណោះ។

លើសពីនេះ តារាចម្រៀងខាត់ សុឃីម បានឲ្យដឹងទៀតថា ម្ចាស់​កំពង់​ដរព្រែក​លៀប នោះមិនត្រឹមតែទារលុយថ្លៃពីនាងទេ សូម្បីតែ អ្នក​ច្រៀង​របស់​គាត់ពីរនាក់ ដែលត្រូវមកច្រៀង នៅកោះដាច់ដែរនោះ ក៏​ត្រូវ​ម្ចាស់​ដរ​មិន​ចម្លងឲ្យទៅច្រៀងដែរ៕

7

Related Articles

Back to top button
Close
Close