ខឹង​ប្រពន្ធ​ចម្អិន ​អាហារ​មិន​ត្រូវ​ចិត្ត​ បុរស​ម្នាក់​ ចាក់​សម្លាប់​ខ្លួន​ឯង ​

ប្រែ​សម្រួល​ដោយ៖ សារព័ត៌មាន​យុវវ័យថ្មី/

ចិន (២៣ មីនា ២០១៥) ៖ តាមប្រភពព៌តមានបានអោយដឹងថា​ បុរសម្នាក់ឈ្មោះ Ah-Peng ជា​កម្មករ ​បានចាក់សម្លាប់ខ្លួនឯង ដោយសារ តែ​ប្រពន្ធ​របស់​គាត់​យក​ត្រី​ដែល​មាន​ក្លិន​ឆ្អាបខ្លាំងមកចំអិនជាម្ហូបអោយគាត់ញ៉ាំ ។

លោក Ah-Peng មាន​អាយុ 47 ឆ្នាំ​បាន​ចាប់​ផ្តើ​ម​ឈ្លោះប្រកែក​​ជាមួយ​ប្រពន្ធ​​របស់​គាត់​ជា ​ក្រោយពីឃើញអាហារ​ ពេល​ល្ងាច ដែល​ប្រពន្ធ​ចំអិន​ពី​ត្រី​មានក្លិនឆ្អាប បន្ទាប់​មក​គាត់ទៅយក​កាំបិត​នៅផ្ទះបាយ​មក​ចាក់​ខ្លួន​ឯង​ ជា​​ច្រើន​ដង​រ ហូត ដល់ស្លាប់​។

វាជារឿងធម្មតាទេ ដែល បុរស​មួយ​ចំនួន​បាន​ត្អូញ​ត្អែ​រ​អំពី​ការ​ចម្អិនម្ហួប​អាហារ​ប្រពន្ធ​របស់​ពួកគេ​ ប៉ុន្តែ​គួរគិតផងដែរថា តើគ្រាន់តែអ្នកមិន ពេញ​ចិត្ត នឹងម្ហូបអាហារទាំងនោះ អ្នកសុខចិត្តសម្លាប់ខ្លួនឯង​ ជាជាង ​ផ្លាស់​ប្តូរ​ទៅញ៉ាំថ្មី៕

1

Related Articles

Back to top button
Close
Close