​ចៅ​ក្រម​​តុលា​ការ​​កំពូល​​ប្រទេស​​ថៃ ​ពិនិត្យ​​រឿង​អាស្រូវ​​របស់​​លោក​ស្រី​​យី​ង​​ឡាក់​​​

សារព័ត៌មាន​ Cambodia News/

ថៃ (១៩ មីនា ២០១៥) ៖ តុលាការ​កំពូល​ប្រទេស​ថៃ នឹង​ធ្វើ​សេចក្ដីសម្រេចដ៏​កម្រ​មួយ​នៅថ្ងៃនេះ ថា​តើត្រូវ​ទទួលយកពាក្យបណ្ដឹង​របស់​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ ដែល​ប្ដឹង​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី​យី​ង​ឡាក់ ករណីបង្ក​ខាតបង់​ប្រាក់ជិត​៦០០​ពាន់​លាន​បាតក្នុង​គម្រោង​ទិញ​ស្រូវ ​។​

​ប្រធាននាយកដ្ឋាន​នយោបាយ និងព្រហ្មទណ្ឌ​តុលាការ​កំពូល  លោក Thanarerk Nitiseranee និយាយថា កិច្ចប្រជុំ​នេះធ្វើឡើងដោយចៅក្រមចំនួន៩រូប ហើយនឹង​ធ្វើ​សេចក្ដីសម្រេច​រួមគ្នា ថា​តើត្រូវទទួល​យក​រឿង​នេះ ករណី​របស់​លោកស្រី​ យី​ង​ឡាក់ មកពិនិត្យនិងបើក​ជំនុំ​ជ​ម្រះ​ដែរឬ​ទេ ​គឺនៅថ្ងៃនេះនឹង​ប្រកាសឲ្យដឹង ។​

​មេធាវីរបស់​លោកស្រី​យី​ង​ឡាក់ គឺលោក Norawit Lalang និយាយថាលោកស្រី​យី​ង​ឡាក់ មិនមានវត្តមាននៅ​តុលាការនោះទេ តែលោកថាកូនក្ដីរបស់លោកមិនមានកំហុស​ឡើយ​ ។​

នៅ​ក្នុង​សំណុំរឿង​នេះ គឺមានអគ្គព្រះរាជអាជ្ញា​តុលាការ​កំពូល​ចំនួន៦រូប ត្រូវបានកោះហៅមក​ការពារ​រឿងក្ដី​នេះ ។ តាមក្រមព្រហ្មទណ្ឌ មាត្រា១៥៧ និងច្បាប់ប្រឆាំង​អំពើពុករលួយប្រទេស​ថៃ ប្រសិនបើរកកំហុស​ឃើញគឺ​លោកស្រី​យី​ង​ឡាក់ នឹង​មាន​ទោស១០ឆ្នាំ ។​

អ្នកវិភាគ​បាន​ហៅចំណាត់ការ​ប្រឆាំងលោកស្រីយី​ង​ឡាក់ គឺការ​វាយ​សំពង​ដ៏​ខ្លាំង​មួយទៅលើអ្នកនយោបាយក្រុម​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់​ស៊ីន ស៊ីណា​វ៉ាត់​ត្រា ហើយជា​ចេតនាឃាឃាំងលោកស្រី​យី​ង​ឡាក់​​មិនឲ្យ​មានឱកាសធ្វើ​នយោបាយ ​នៅក្នុង​ការបោះឆ្នោតសភា​ដើមឆ្នាំ២០១៦ ៕

1

 

 

Related Articles

Back to top button
Close
Close