យុវជន​ម្នាក់ ​ត្រូវ​ជន​មិន​ស្គាល់មុខកា​ប់​ស្លាប់​ ខណៈ​ពេលកំ​ពុង​ជិះ​ម៉ូតូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៩ មីនា ២០១៥) ៖ កាល​ពីព្រឹកថ្ងៃទី១៩ ខែមីនា នេះ យុវជន​ម្នាក់​ ជាសិស្សសាលា ត្រូវបានជនបង្កមិនទាន់ស្គាល់អត្ដសញ្ញាណ កាប់​ប្រហារ​ ពីក្រោយបណ្ដាលឱ្យ ធ្លាក់ពីលើ ម៉ូតូស្លាប់ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ ស្ថិតនៅទល់មុខ សភាពាណិជ្ជកម្ម តាមបណ្ដោយផ្លូវសហព័ន្ធ រុស្សី សង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ពី​ក្រោយមិត្ដភក្ដិ  ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុ បានឱ្យដឹងថា ជន​រង​គ្រោះ​អាយុ​ជាង​ ២០ឆ្នាំ ជាសិស្សសាលា បាន​ជិះ​ម៉ូតូ​ជា​មួយ​មិត្ដភក្ដិរបស់ខ្លួន ម៉ាកហុង ដា សេ១២៥ ស៊េរីឆ្នាំ២០១៣  ពាក់ស្លាកលេខ ភ្នំពេញ 1PR-8540 ក្នុងទិសដៅពីកើតទៅលិច ដោយជនរងគ្រោះ ជិះ​ពី​ក្រោយ ស្រាប់តែពេលជិះដល់មុខសភាពាណិជ្ជកម្ម ក៏​លេច​មុខ​ជន​បង្ក​ជិះ​ម៉ូតូពីក្រោយកាប់ នឹង​កាំ​បិត​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពី​លើ​ម៉ូតូ​ស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយកាប់ប្រហាររួចជនបង្ក ទំនង​ជាសិស្សសាលា ដូចគ្នានិងមាន គំនុំនោះ បាន​បើក​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព រីឯសមត្ថកិច្ចបាន ហៅមិត្ដភក្ដិជនរងគ្រោះ ដែលជា ឌុប​យក​ទៅ​សួរនាំ ដើម្បីចង់ដឹងពីដំណើររឿង តាមចាប់ជនបង្ក យក​មក​ផ្ដន្ទា​ទោស​តាមផ្លូវច្បាប់ ៕

1

 

 

Related Articles

Back to top button
Close
Close