អ្នកចូលចិត្ត បរិភោគសាច់ឆ្កែ ប្រឈមនឹងការឆ្លងជំងឺ ៣ប្រភេទ
សារព័ត៌មាន Cambodia News/
វៀតណាម (១៣ មីនា ២០១៥) ៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រ សម្ព័ន្ធការពារសត្វឆ្កែអាស៊ី (ACPA) នៅក្នុងប្រទេសវៀតណាម បានរកឃើញថា សត្វជាប្រភពចម្លងមេរោគដ៏កាចសាហាវបំផុត ខណៈដែលប្រទេសមួយនេះនិយមសាច់ឆ្កែច្រើនជាងគេ ក្នុងពិភពលោក សត្វឆ្កែស៊ីលាមក ជាចំណី ត្រូវគេយកទៅធ្វើម្ហូបសម្រាប់បរិភោភក្នុងមួយឆ្នាំៗ មានសត្វឆ្កែប្រហែលជាង៥លានក្បាលត្រូវបានគេសម្លាប់ ដើម្បីធ្វើម្ហូបញាំនៅក្នុងប្រទេសវៀតណាម។
អ្នកបរិភោគសាច់ឆ្កែ បានបន្តស្លាប់ជាបន្តបន្ទាប់ ដោយសារឆ្លងជំងឺ៣ប្រភេទដែលមានគ្រោះថ្នាក់ជាខ្លាំងនៅក្នុងសាច់សត្វឆ្កែដែលគេសម្លាប់ទុកចោលយូរពេក មានការឆ្លងជំងឺកង្កូវ តេនញ៉ា ដោយសារសត្វឆ្កែស៊ីតែលាមក អាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលមានសភាពស្អុយរលួយជាដើម។
មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ អត្រានៃជំងឺទាំងនេះ បាននិងកំពុងរាតត្បាតខ្ពស់នៅក្នុងតំបន់ ដែលនិយមស៊ីសាច់ឆ្កែ អាចបណ្តាលឱ្យមនុស្សស្លាប់បានដោយមិនដឹងខ្លួន។
ជំងឺដែលកំពុងឆ្លងយ៉ាងសាហាវពីឆ្កែមក មនុស្ស គឺមេរោគ អាឡែហ្ស៊ី, ជំងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកញខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជំងឺទាំងនេះអាចធ្វើឱ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត៕