នំ​អន្ស​ម​យក្ស​ មួក​​ស្លឹក​ត្នោត​​យក្ស​ អង្រុត​​យក្ស ​កន្ត្រង​ប្រហុក​​យក្ស​ បំពង់​​ទឹក​ត្នោត​​យក្ស​ នឹង​​បង្ហាញ​ខ្លួន​​នៅ​​អង្គរ​​សង្ក្រាន្ត​

សារព័ត៌មាន​​ Cambodia News​/

អត្ថបទ៖ ហេង នាង​/

ភ្នំ​ពេញ​ (១៣ មីនា ២០១៥) ៖ នំអន្សម​យក្ស មួក​ស្លឹកត្នោត​យក្ស អង្រុត​យក្ស កន្ត្រងប្រហុក​យក្ស បំពង់​ទឹកត្នោត​យក្ស ការ​ទាញព្រ័ត្រ​យក្ស ល្បែង​ចត្រង្គ ឬ ល្បែង​អុក​យក្ស ការប្រណាំង​រទេះគោ ក្របី គោយន្ត និង​ត្រាក់ទ័រ ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន នឹង​បង្ហាញខ្លួន​នៅ​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​។​

ក្នុង​ព្រឹត្តិការណ៍​នោះដែរ​ក៏មាន​ធ្វើ​កន្ត្រ​ប្រហុក​យក្ស ដែលមាន​ទម្ងន់ ១៥០​គីឡូក្រាម បណ្តោយ ៦,១០​ម៉ែត្រ កម្ពស់ ១,២​ម៉ែត្រ បើ​ប្រៀបធៀប​ជាមួយ កន្ត្រងប្រហុក​ធម្មតា គឺមាន​ទម្ងន់​តែ ៧៥​ក្រាម បណ្តោយ ៤​សង់ទីម៉ែត្រ កម្ពស់ ០,៤៥ សង់ទីម៉ែត្រ ដោយ​ប្រើ​រយៈពេល ចំនួន​៧​ថ្ងៃ​។

រីឯ​មួក​ស្លឹកត្នោត​យក្ស​វិញ មាន​ទម្ងន់​ដល់​ទៅ ១៩១,៥ គីឡូក្រាម ដោយ​ប្រើសរ​សដែក ទម្ងន់​៨០​គីឡូក្រាម ឫស្សី ចំនួន ៤៨​គីឡូក្រាម ស្លឹកត្នោត ទម្ងន់ ៦០​គីឡូក្រាម ខ្សែ​រិត​ត្រៀល និង​ឃ្នង់ ទម្ងន់ ២​គីឡូក្រាម និង​ខ្សែ​ដេរ​ស្លឹក ១,៥​គីឡូក្រាម ប្រើ​រយៈពេល​២៣​ថ្ងៃ ទើប​រួចរាល់​។

ចំណែកនំអន្សម​យក្ស​ឆ្នាំនេះ​មាន​ទម្ងន់​ធ្ងន់​ជាង​ឆ្នាំមុន គឺ​ទម្ងន់ ៣,២ តោន នេះ​គិត​តែង​គ្រឿងផ្សំ​តែប៉ុណ្ណោះ មិនទាន់​គិតពី​ខ្សែចំណង និង​ស្លឹកចេក​ទេ (​ឆ្នាំមុន​មាន​ទម្ងន់​២​តោន​)​ ​និង​អង្រុត​យក្ស​ មាន​ទម្ងន់ ៣៥០​គីឡូក្រាម បូក​ទាំង​ជ​ន្ទ​ល់​ជ្រែង មាន​កម្ពស់ ៥,៥​ម៉ែត្រ ប្រើ​រយៈពេល​ធ្វើ​២៤​ថ្ងៃ និង​បំពង់​ទឹកត្នោត​យក្ស មាន​កម្ពស់ ១,២​ម៉ែត្រ អាចដាក់​ទឹកបាន​ប្រមាណ​១៥​លីត្រ​៕​

2

13

 

Related Articles

Back to top button
Close
Close