រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មាន​​រិះ​គន់​​មន្ត្រី​ប៉ូលិស​​ដែល​​ដេក​លក់ ​នា​​ពិធី​​បិទ​​វគ្គ​​បណ្តុះ​បណ្តាល​​

សារព័ត៌មាន​ Cambodia News​/

អត្ថបទ៖ ហេង នាង​/

​ភ្នំពេញ (១២ មីនា ២០១៥) ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ នៅថ្ងៃនេះ​បានធ្វើការ​រិះគន់​ចំពោះ​មន្ត្រីប៉ូលិស​ដែល​បាន​ដេកលក់ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នគរបាល​ជាតិ​មួយ​ឯ​សាលា​នគរបាល​កាលពី​ព្រឹក​មិញ។​ ​

រូបភាព​ពីរ​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម បង្ហាញ​ពី​មន្ត្រីនគរបាល​មួយចំនួន​កំពុង​ដេកលក់​នៅ​នឹង​កៅអី ខណៈដែល​គណៈអធិបតី​កំពុង​ថ្លែង​នោះ ឯកឧត្តម ខៀវ កាញារិទ្ធ បានសរសេរថា «​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាលកាល​ពីព្រឹក​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៥ ។

រូបភាព​នេះ ក៏ត្រូវ​បាន​គេ​បញ្ចេញមតិ និង​ចែកចាយ​យ៉ាងច្រើន​នៅលើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃនេះ៕​ ​

9

 

Related Articles

Back to top button
Close
Close