លោកហ៊ុន សែនរិះគន់មន្ត្រីធ្វើការនៅរដ្ឋសភាមួយចំនួនអត់ចេះប្រើកុំព្យូទ័រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មីនា ២០១៥) ៖ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរិះគន់មន្ត្រីធ្វើការនៅរដ្ឋសភាមួយចំនួនមិនចេះប្រើប្រាស់កុំព្យូទ័រ។
លោកហ៊ុន សែនបន្តថា នៅតាមស្ថាប័ន កុំព្យូទ័រ គឺដាក់ឲ្យប្រើម្នាក់មួយៗប៉ុន្តែ សូម្បីតែបើកកុំព្យូទ័រក៏មិនចេះដែរ។
ការថ្លែងរបស់លោកហ៊ុន សែនបែបនេះ បានធ្វើឡើង ខណៈលោកចូលរួមចែកចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិត វិទ្យាស្ថាន វ៉ាន់ដា ចំនួន៣៩៦៩នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃទី១២មីនានេះ៕