រដ្ឋសភាថៃមកពង្រឹងចំណងមិត្តភាពជាមួយសភាកម្ពុជា
ដោយ សយ ដុល្លា
នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១២នេះ គណៈប្រតិភូរដ្ឋសភាប្រទេសថៃ នឹងមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាច្រកកម្ពុជា។
ដំណើរទស្សនៈកិច្ចរយៈពេលពីរថ្ងៃគឺចាប់ពីរថ្ងៃទី២០ដល់២១ខែកក្កដាឆ្នាំ ២០១២ នេះបានដឹកនាំដោយលោក ផៃជិត ស៊ីវរ៉ាក់កាន ប្រធានគណៈកម្មាការកិច្ចការរដ្ឋសភាថៃ។
បើតាមសេចក្តីប្រកាសពត៍មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងដំណើរទស្សនៈកិច្ចនេះ ប្រតិភូមានកម្មវិធីជួបជាមួយសមភាគីកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងពីរពិសេសរវាងរដ្ឋសភា និងរដ្ឋសភា។
ដំណើរទស្សនៈកិច្ចនេះបានធ្វឡើងបន្ទាប់ពីកងទ័ពនៃសទាំងពីរបានដកចេញពីតំបន់មានជម្លោះនៅជុំវិញប្រាសាទព្រះវិហារខ្មែរកាលពីថ្ងៃពុធ៕