ស្រ្តី​មាន​កូន​និង​មាន​គភ៌ ​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃស ​ត្រូវ​បាន​ដោះ​លែង​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០៩ មិនា ២០១៥) ៖ កាល​ពី​ថ្ងៃថ្ងៃអាទិត្យ​ម្សិល​មិញ​ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងនាមតំណាង លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រួមនឹងតំណាងក្រសួងកិច្ចការនារី ​ បាន​ដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះរៀបចំពិធីដោះលែងស្រ្តីមានកូន និងមានគភ៌ ចំនួន៧រូប ចេញពីពន្ធនាគារព្រៃសសម្រាប់រាជធានីភ្នំពេញ។

កម្មវិធីនេះបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាស​ដោះ​លែង​ស្រ្តី​មាន​កូន ​និង​មានគភ៌ ពីពន្ធនាគារនៅទូទាំងប្រទេស ឱ្យ​អស់​មុន​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។

​ក្នុងពិធីដោះលែងនេះ ក៏មានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកា ១៥ម៉ឺនរៀល សម្រាប់ស្រ្តីមានកូន និងស្រ្តីមានគភ៌ ដែលត្រូវដោះលែងទាំងនោះផងដែរ ។

សូមជំរាបថា ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនានេះ រដ្ឋាភិបាល​បាន​សម្រេច​ដោះ​លែង ស្រ្តីមានកូន និង ស្រ្តីមានគភ៌ នៅក្នុងពន្ធនាគារ សរុប​ចំនួន​២២​នាក់ នៅទូទាំងប្រទេសកម្ពុជា៕

3

 

Related Articles

Back to top button
Close
Close