សំបកផាវជិត២០តោន រាយប៉ាយពេញទីក្រុង ក្រោយបុណ្យចូលឆ្នាំចិន
សារព័ត៌មាន Cambodia News/
ចិន (២៣ កុម្ភៈ ២០១៥) ៖ សំបកផាវប្រមាណចំនួន២០តោនបានរាយប៉ាយពេញផ្លូវនៅក្នុងទីក្រុង Sanya ខេត្ត Hainan ប្រទេសចិន ដោយផាវទាំងនោះត្រូវបានគេអុជអបអរសាទថ្ងៃទី១ នៃពិធីបុណ្យចូល ឆ្នាំប្រពៃណីចិន ហើយបុគ្គលិកអនាម័យ ជាង២០០នាក់នាំគ្នាបោសសំអាតទាំងថ្ងៃទាំងយប់។
នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ទីក្រុងចំនួន១៣៨ទីក្រុងក្នុងប្រទេសចិន ត្រូវបាន ហាមប្រាមមិនអោយអុជផាវ ដើម្បីមានការបារម្មណ៍ពីការប៉ះពាល់បរិយាកាស និងសុវត្ថិភាព ប្រជាជន ចំនែកឯទីក្រុងចំនួន៥៣៦ទៀត ត្រូវបាន អនុញ្ញាតិអោយអុជផាវ តែក្នុងកំរិតទាប បំផុត។
បុណ្យចូលឆ្នាំចិន ឆ្នាំមុន ទីក្រុងប៉េកាំង អាជ្ញាធរ និងបុគ្គលិកអនាម័យ បានចំណយពេល ជាង១៦ម៉ោង ដើម្បីធ្វើ ការបោសសំអាតសំបកផាវប្រមាណ៤០តោន ដែលគេអុជទូទាំង ទីក្រុងប៉េកាំង។ ការអុជផាវអបអរសាទឆ្នាំថ្មី ជាប្រពៃណីរបស់ប្រទេសចិន ប៉ុន្តែវាបានបំពុលបរិយាកាសយ៉ាងខ្លាំង៕