ក្រសួង​មហា​ផ្ទៃ​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​អាយុ​ចាប់​ពី​ ១៥​ឆ្នាំ​ឡើង ​ទៅ​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៣ កុម្ភៈ ២០១៥) ៖ អត្តសញ្ញាណប័ណសញ្ជាតិខែ្មរជាឯកសារគតិយុត្តិដ៏សំខាន់ចាំបាច់មួយសម្រាប់​បញ្ជាក់អំពី​អត្តសញ្ញារបស់​បុគ្គល​ម្នាក់ៗដើម្បី​ធានាដល់​ការលើក​កម្ពស់សិទ្ធិ សេរី​ភាព​ ផល​ប្រយោជន៍​ និង​កាតព្ធកិច្ច​នានាក្នុង​សង្គម​ជាពិសេសការ​អនុ​វត្តន៍សិទ្ធិខាង​នយោបាយ​ក្នុងុដំណើរ​ការ​បោះ​ឆ្នោត​ទាំង​​ថ្នាក់​មូល​ដ្ឋាន និង​ថ្នាក់ជាតិ។

យោង​តាមសេចក្តី​អំ​ពាវ​នាវ​រប​ស់​ក្រសួង​មហាផ្ទៃកាល​ពីពេល​ថ្មីៗនេះ​​បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភេទ​ ដែល​មាន​អាយុចាប់​ពី​ ១៥ឆ្នាំ​ឡើង​ ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណសញ្ជាតិខែ្មរ ឫ​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​អត្តសញ្ញាណប័ណសញ្ជាតិខែ្មររួច​ហើយ​ប៉ុន្តែបាត់​ ឫខូចត្រូវទៅ​បំ​ពេញ​បែប​បទសុំផ្តល់អត្តសញ្ញាណប័ណសញ្ជាតិខែ្មរនៅ​តាម​មូល​ដ្ឋាន​ដែល​ខ្លួន​រស់​នៅ​ ឫនៅ​តាម​ស្ថានីយ៍ចល័ត ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ផ្សព្វផ្សាយជូន​ដំ​ណឹង។

តាម​សេចក្តី​អំ​ពាវ​នាវដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ពេល​អញ្ជើញទៅ​បំ​ពេញ​បែប​បទសុំ​ផ្តល់អត្តសញ្ញាណប័ណសញ្ជាតិខែ្មរ ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភេទត្រូវកាន់ភ្ជាប់​មក​ជា​មួយនូវ​សំ​បុត្រ​    កំ​ណើរ សៀវ​ភៅស្នាក់​នៅ​ ឫ​សៀវ​ភៅគ្រួសារ ឫលិខិត​បញ្ជាក់​ពី​ការ​បាត់អត្តសញ្ញាណប័ណសញ្ជាតិខែ្មរ។

គួរ​បញ្ជាក់​ថា សមត្តកិច្ច​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​ ពិសេស​គណៈកម្ម​ការ​ជំ​រុញផ្តល់​អត្តសញ្ញាណប័ណសញ្ជាតិខែ្មររាជ​ធានី​ ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយអប់​រំ​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ដឹង​អំ​ពី​សារសំ​ខាន់ ​និង​​ផល​ប្រយោជន៍​ចំ​ពោះ​ប្រទេស​ជាតិ​ក្នុង​ការ​ទទួល​បាន​អត្តសញ្ញាណប័ណសញ្ជាតិខែ្មរ៕

អត្តសញ្ញាណ       ប័ណ

 

Related Articles

Back to top button
Close
Close