បុរសម្នាក់ រំលោភ ស្ដ្រីដែលកំពុង បំបៅដោះកូន ជាប់គុក ៥៦៤ឆ្នាំ

សារព័ត៌មាន​ Cambodia News​/

អាហ្រិកខាងត្បូង (២៣ កុម្ភៈ ២០១៥) ៖ បុរសម្នាក់ ត្រូវបាន ឃាត់ខ្លួន នៅពេលដែល ប្រើប្រាស់ទូរស័ព្ទដែល ប្លន់ពីគេហើយ និងជាប់ចោទ ពី បទរំលោភស្ដ្រី ជាច្រើននាក់ ដែលក្នុងនោះ មានស្ដ្រីវ័យ ក្មេងម្នាក់ ដែលកំពុងតែ បំបៅ ដោះកូនតូច នេះបើតាម ប្រភពព័ត៌មាន បានបញ្ជាក់។

ជនជាប់ចោទ ដែលមានឈ្មោះថា  Simone Sithole អាយុ ២៧ឆ្នាំ ជាអ្នករស់ នៅក្នុង ទីក្រុង Pretoria នៃប្រទេសនេះ ត្រូវបាន តុលាការកំពូល កាត់ទោស ឲ្យជាប់គុក រហូតដល់ ៥៦៤ឆ្នាំ ដោយពាក់ព័ន្ធនឹង បទល្មើស ៤៥ករណី។

តាមរយៈ ប្រភពព័ត៌មាន បានបញ្ជាក់ឲ្យ ដឹងទៀតថា ជនរងគ្រោះ វ័យក្មេងជាងគេ ដែល ត្រូវជននេះ រំលោភ គឺមានវ័យ ១១ឆ្នាំម្នាក់ និង ជនរងគ្រោះ ៣នាក់ផ្សេងទៀត មានអាយុ ១៦ឆ្នាំ។ សម្រាប់ជនរងគ្រោះ ទាំងឡាយ ត្រូវបានរងការ គំរាមគំហែង តាមរយៈ ការភ្ជុងកាំភ្លើងឬ ប្រើប្រាស់ អាវុធផ្សេងៗទៀត និងត្រូវ ប្លន់ ដូចជា ទូរស័ព្ទ លុយ ខោអាវ និងគ្រឿងអលង្ការ មុននឹង ត្រូវជននេះ រំលោភ។

តាមសម្ដី ព្រះអាជ្ញារ ដែលបានថ្លែងទៅ កាន់ តុលាការ បានឲ្យដឹងថា ជននេះ ក៏ធ្លាប់ រំលោភ ស្ដ្រីវ័យ ក្មេងម្នាក់ ដែលកំពុងតែ បំបៅ កូនតូចរបស់ នាង ខណៈដែល ជននេះ មានជាប់ ពាក់ព័ន្ធ នឹងករណី រំលោភ សេពសន្ថវៈ ២១ដង តាមរយៈ ការធ្វើតេស ឌីអេនអេ។ តាមប្រវត្ដិរូបរបស់ ជនទុរិយសនេះ បានឲ្យដឹងថា សព្វថ្ងៃ ជននេះ មានមិត្ដស្រីម្នាក់ និងមាន កូនស្រីវ័យក្មេង ម្នាក់ផងដែរ ហើយជាអ្នក ធ្វើការ នៅហាង អ៊ុតសក់មួយ កន្លែង៕ (ប្រភព​ពី​បរទេស)

Related Articles

Back to top button
Close
Close