ថវិកា ៥លានដុល្លារអាមេរិក នឹងត្រូវចំណាយលើការគ្រប់គ្រងសំរាមក្នុងឆ្នាំ២០១៥
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៥ ) ៖ កាលពីកន្លងមកថ្មីៗនេះក្រសួងបរិស្ថានបានប្រកាសឲ្យដឹង ថា នៅក្នុងឆ្នាំ២០១៥នេះ កញ្ចប់ថវិកាសេវាបរិស្ថាន មានទឹកប្រាក់ចំនួន ២០០០០លានរៀល ឬស្មើប្រមាណ ៥លានដុល្លារអាមេរិក ត្រូវបានផ្តល់ឲ្យរដ្ឋបាលក្រុង២៦ នៃខេត្ត២៤ ដើម្បីអនុវត្តន៍ មុខងារគ្រប់គ្រងសំរាម ពេញមួយនៅទូទាំងប្រទេស។
ការប្រកាសអន្តរក្រសួងនេះ មានគោលបំណងពង្រឹងការ គ្រប់គ្រងការប្រើប្រាស់ ធនធានពីថវិកាជាតិដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការពង្រឹងសេវាអនាម័យបរិស្ថាន ប្រកបដោយតម្លាភាព គណនេយ្យភាព នឹងមានប្រសិទ្ធភាព។
ក្រសួងបរិស្ថាន នឹងធ្វើការណែនាំបច្ចេកទេស ព្រមទាំងធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចប្រតិបត្តិកា ការរងារ គ្រប់គ្រងសេវាអនាម័យបរិស្ថានសម្រាប់ អនុវត្តន៍មុខងារគ្រប់គ្រងសំណល់រឹងរាវ របស់រដ្ឋបាលក្រុងគោលដៅជាប្រចាំ ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាននឹងរៀបចំសិក្ខាសិលា ដើម្បីផ្សព្វផ្សាយ នឹងណែនាំពីប្រកាសអន្តរក្រសួងនេះ ជូនដល់គណៈអភិបាលក្រុង ដែលនឹងទទួលអនុវត្តកិច្ច ការងារនេះ នាពេលឆាប់ៗខាងមុខនេះ។
លើសពីនេះ ក្រសួងបាននិងកំពុងចាត់វិធា នការចាំបាច់ និងបន្ទាន់នានាដើម្បីគ្រប់គ្រងសំណល់រឹង និងការស្តារប្រព័ន្ធប្រឡាយលូនៅរាជធានីភ្នំពេញ។ ដើម្បីសម្រេចកិច្ចការទាំងនេះបាន ការចូលរួមពីភាគីពាក់ព័ន្ធនានា គឺជាការចាំបាច់បំផុតដើម្បីធ្វើ ឲ្យទីក្រុងមាននិរន្តរភាព៕