អាជ្ញាធរ​ភ្នំពេញ ​ហាម​មិន​ឲ្យ​ប្រើ​ម៉ាស៊ីនថ​ត​រូប ​និង​វីដេអូ ​បំពាក់​លើ​យន្ត​ហោះ ​បញ្ជា​ថត​រាជធានី​ភ្នំពេញ​

សារព័ត៌មាន Cambodia News/

អត្ថ​បទ​៖ ហេង​​ នាង​/

ភ្នំ​ពេញ​ (​១៦ កុម្ភៈ ២០១៥)៖ កន្លង​មក​កាល​ពីពេល​ថ្មី​ៗ​នេះ​ មាន​ក្រុម​ហ៊ុន​ទូទេស្សន៍​ឯក​ជន​មួយ​ចំ​នួន និង​បុគ្គល​ឯក​ជន​ខ្លះ​បាន​ប្រើ​ប្រាសម៉ាស៊ី​ន​ថត​រូប​ និង​វី​ដេអូ​ ដែល​បំពាក់លើយន្តហោះបញ្ជាដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្ត​​ (Drone) ក្នុង​ការ​ផ្តិត​យក​រូប​ភាពធ្វើ​ឲ្យ​ប៉ះពាល់ដល់​សិទ្ធ​រស់នៅ​ជា​ឯក​ជន​របស់​ប្រជា​ពល​រដ្ឋ​ទូទៅ​ និង​ឈាន​ដល់​ការ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សណ្តាប់ ធ្នាប់សាធារណ:​ ព្រម​ទាំ​ង​បង្ក​នូវ​ភាព​អសកម្ម​មួយ​ចំនួន​ទៀត។

យោង​តាម​សេចក្តី​ជូន​ដំណឹង​​រប​ស់​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ​បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​បញ្ហាបែប​នេះ សាលា​រាជ​ធានី​ភ្នំពេញ​ចេញ​សេចក្តី​ជូន​ដំណឹង​ហាម​ឃាត់​ការ​បង្ហោះ​កាមេរ៉ា​វីដេអូ និង​ថត​រូប​បំពាក់លើយន្តហោះបញ្ជា Drone ក្នុង​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ​​​ ​ដើម្បី​ការ​ពារ​​​ភាពអនាធិបតេយ្យដែលក្រុមហ៊ុន ឬ​បុគ្គល​មួយ​ចំនួ​ន​បាន​ប្រើ​ប្រាស់​ឧបករណ៏​នេះ។

តាម​សេចក្តី​ជូន​ដំណឹងដដែល​​​​បាន​ឲ្យទៀត​​ដឹង​ថា ដើម្បី​ធានាឲ្យ​បាន​នូវការ​គោរព​សិទ្ធិរបស់​ប្រជា​ពល​រដ្ឋ​ និង​រក្សាឲ្យ​បាន​នូវសន្តិសុខសុវត្ថិភាព​ និង​​សណ្តាប់ធ្នាប់សាធារណ:សាលា​រាជ​ធានី​ភ្នំពេញសូម​ហាម​មិន​ឲ្យ​មាន​ការ​វប្រើ​ប្រាស់​ឧបករណ៍ខាង​លើ​នៅ​ភូមិសាស្ត្ររាជធានី    ភ្នំ​ពេញ​ជាដាច់​ខាត ចំ​ពោះ​ករណីចាំ​បាច់ក្នុងការ​ប្រើ​ប្រាស់ត្រូវ​សុំ​ការ​អនុញ្ញាតឲ្យ​បាន​ត្រឹម​ត្រូវពី​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ​ជា​មុន​សិន​។

សាលា​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា សាធារណជន​ទាំងអស់ នឹងចូលរួម​អនុវត្ត តាម​សេចក្តីជូនដំណឹង​ខាងលើ ប្រកប​ដោយមាន ការទទួលខុសត្រូវ​ខ្ពស់​ ទទួលបាន​សេចក្តី​ជូន​ដំណឹង​នេះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​អនុវត្ត និង​ផ្សព្វផ្សាយ ឲ្យ​មាន​ប្រសិទ្ធ​ភាព ព្រមទាំង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នក​ប្រព្រឹត្តល្មើស​៕​

រាជធានីភ្នំ​ពេញ​ 12

 

Related Articles

Back to top button
Close
Close