រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជឿ​ជាក់​ថា​កម្ពុជា​នឹង​ចំណេញពេ​ល​សមាហរ​ណកម្ម​អាស៊ាន​មកដល់​​

សារព័ត៌មាន​ Cambodia News ​/

អត្ថ​បទ​៖ ហេង នាង​/

ភ្នំ​ពេញ (១៦ កុម្ភៈ ២០១៥)៖ នៅក្នុងសន្និបាត អនុសញ្ញាអតីតនិស្សិតសកល (Global Alumni Convention) កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សូហ្វីតែ​ល  លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បានឲ្យ​ដឹងថា នៅ​ពេលកម្ពុជា​ចូល​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​ជា​ទីផ្សារ​មួយ តំបន់​ផលិត​មួយ ទំនិញ​ហូរ​ចេញ​ហូរចូល​ស្រួល ​កម្ពុជា​នឹង​ចំណេញ នៅ​ពេល​ចូល​ជា​សមាជិក​អាស៊ាន​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​​​បន្តថា  យើង​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​​ ​ផ្នែក​​បច្ចេក​ទេស​ឲ្យបាន​ច្រើន ហើយ​នៅ​ថ្ងៃ​ចាប់ផ្តើម​សហគមន៍​អាស៊ាន យើង​ត្រូវតែ​អូសទាញ​អ្នក​វិនិយោគ ឲ្យមក​ដាក់ទុននៅ​​កម្ពុជា ដើម្បី​បង្កើត​ការងារ​ឲ្យបាន​ប្រាក់កម្រៃ​ខ្ពស់​ជាង​ការងារ ដែល​មាន​សព្វថ្ងៃ នឹង​ធ្វើឲ្យ​ប្រាក់​បៀវត្សបាន​ច្រើន​។

​សម្រាប់​ធនធានមនុស្ស កម្ពុជា​វិញ មាន​និស្សិតមិន​តិច​ទេ ដែលកំពុង និង​បាន​បញ្ចប់​ការសិក្សា តាម​សាកលវិទ្យាល័យ នៅ​ទូទាំង​ប្រទេស​ ​ប៉ុន្តែក្រុមនិស្សិត​ទាំងនោះ​ហាក់ដូចជា មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ​ ​ដែល​នេះ​អាច​ជា​បញ្ហា​ប្រឈម​មួយ ដែល​កម្ពុជា​កំពុងតែ​ព្រួយបារម្ភ ​ដោយសារ​ថា  សហគមន៍​អាស៊ាន​រួម​នឹង​ត្រូវ​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥​នេះ​។

គួរបញ្ជាក់​ថា នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ សហគមន៍​អាស៊ាន​រួម​នឹង​ត្រូវ​បង្កើតឡើង​​ការបង្កើត​សហគមន៍​អាស៊ាន​រួម​នេះ នឹង​ធ្វើឲ្យ ការ​ចរាចរណ៍​ទំនិញ ដោយ​គ្មាន​ពន្ធគយ​និង លំហូរ​ចូល​នៃ​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ាន ធ្វើដំណើរ​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត គឺ​គ្មាន​ទិដ្ឋាការ​ឡើយ​ ​និយាយ​ពី​កម្ពុជា​វិញ កម្ពុជា គឺជា​សមាជិក​អាស៊ាន​ចុងក្រោយ​គេ ដែល​បាន សម្រេចចិត្ត​ចូល​ជា​សមាជិក អាស៊ាន​នៅ​ឆ្នាំ​១៩៩៩​៕

d

Related Articles

Back to top button
Close
Close