សាកសពអ្នកបើកយន្តហោះ TransAsia ដែលបានធ្លាក់ក្នុងទន្លេ Keelung រកឃើញហើយ
សារព័ត៌មានយុវវ័យថ្មី/
សាកសពអ្នកបើកយន្តហោះTransAsia ដែលបានធ្លាក់កាលពីថ្ងៃទី០៤កុម្ភៈនៅក្នុងទន្លេKeelungក្នុងក្រុងតៃប៉ិនៃកោះតៃវ៉ាន់ ត្រូវបានរកឃើញហើយ។ សាកសពអ្នកបើកយន្តហោះនេះ ឈ្មោះLiao Chien-tsung អាយុ៤១ឆ្នាំ។ សាកសពរបស់លោក ត្រូវបានជាប់ទៅនឹងកាប៊ីនខាងមុខ ចំណែកជើងរបស់លោកបាក់ខ្ទេចគ្មានសល់។
សាកសពរបស់លោកLiao Chien-tsung ត្រូវបានគេចាត់ទុកថាជាវីរៈបុរស ព្រោះនៅពេលដែលយន្តហោះរៀបធ្លាក់ លោកបានព្យាយាមបើកឱ្យធ្លាក់នៅក្នុងទន្លេ។ប៉ុន្ដែបើសិនជាធ្លាក់នៅដីនោះ អ្នកនៅលើយន្តហោះស្លាប់គ្មានសល់ឡើយ។នេះបើតាមសម្ដីអ្នកជំនាញបានបញ្ជាក់នៅថ្ងៃទី០៦ខែកុម្ភៈនេះ។
អ្នកជំនាញបានអះអាងទៀតថា មកដល់ពេលនេះ អ្នកស្លាប់ដោយសារការធ្លាក់យន្តហោះនេះ បានកើនដល់៣៥នាក់ហើយ ចំណែកមនុស្សប្រមាណ៨នាក់បន្តបាត់ខ្លួន៕