ក្រសួងសាធារណការស្នើឲ្យរថយន្តដឹកជញ្ជូនអ្នកដំណើរបញ្ចុះតម្លៃ
សារព័ត៌មាន Cambodia News/
អត្ថបទ៖ ហេង នាង/
មួយរយៈកន្លងមកនេះ អគ្គនាយកដ្ឋានដឹកជញ្ជូនសង្គេតឃើញថា តម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះទាប ដែលមូលហេតុនេះតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជាក៏បានធ្លាក់ចុះទាបជាងមុនដែរ ដែលតម្លៃប្រេងឥន្ធនៈពីពេលមុនក្នុងមួយលីត្រ ៥២០០០រៀល ឥឡូវនេះមកនៅត្រឹម ៣៦០០រៀល ក្នុងមួយលីត្រ។
ដោយមើលឃើញពីការធ្លាក់ចុះនូវតម្លៃប្រេងឥន្ធនៈនេះអគ្គនាយកដ្ឋានដឹកជញ្ជូនបានចេញសេចក្តីអំពាវនាវ ស្នើរឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ពិចារណាកំណត់តម្លៃសំបុត្រជិះរថយន្តឲ្យបានទាបជាងមុន។
យោងតាមសេចក្តីអំពាវនាវរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនបានឲ្យដឹងថា ប្រសិនបើតម្លៃសំបុត្រជិះរថយន្តបានបញ្ចុះតម្លៃថោកជាងមុន នោះប្រាកដជាបានសម្រួលដោះស្រាយបន្ទុកពិបាករបស់ប្រជាពលរដ្ឋ ហើយជាពិសេសនោះកម្មករ កម្មការនី ដែលធ្វើដំណើរជាញឹកញាប់ទៅលេងស្រុកកំ ណើត
ដូចនេះហើយ អគ្គនាយកដ្ឋានដឹកជញ្ជូនសូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ មានការបញ្ចុះតម្លៃសំបុត្រជិះរថយន្តដឹកអ្នកដំណើរឲ្យបានសមស្រមទៅតាមតម្លៃប្រេងឥន្ធនៈ ដែលអាចចាប់ទុកថា ជាសកម្មភាពសប្បុរសដើម្បីរួមចំណែកសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប៕