ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ ​១២៨​ដុល្លារ​ នឹង​អនុវ​ត្ត​ចាប់​ពី​ខែ​មករា​នេះទៅ​

សារព័ត៌មាន​​ Cambodia News/

អត្ថបទ៖ ហេង នាង​

ភ្នំ​ពេញ (០៦ មករា ២០១៥) ៖ ប្រាក់​ខែ​គោល​អប្បបរមារបស់​កម្ម​ករ​និយោជិក​ ដែល​នឹង​ត្រូវ​ទទួល​បាន​មាន​ចំនួន​ ១២៨ ដុល្លារ​ ស្របតាម​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សាការ​ងារ​ និង​ការ​ជួយ​ឧបត្ថម្ភបន្ថែមពី​ប្រមុខ​រដ្ឋាភិបាល នឹង​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​មក​រា​ ឆ្នាំ​២០១៥នេះ​តទៅ។

កន្លង​មក​​គណៈកម្មការ​ប្រឹក្សាការ​ងារ ត្រី​ភាគី ដែល​មាន​តំ​ណាង​រាជរដ្ឋា​ភិបាល​៩រូប និងតំ​ណាងនិយោជិក៩រូប បាន​ពិភាគ្សាជា​ច្រើន​លើក​ច្រើន​សារ និង​បាន​បោះ​ឆ្នោត​ជា​សម្ញាត់​ទទួលលទ្ធផល​ជា​តួលេខ​ចំនួន​ ១១០ដុល្លារ ៧សម្លេង លើ២៥សម្លេង ១២៣ដុល្លារ ១៦​សម្លេង​​លើ ២៥សម្លេង និង​១៤០ដុល្លារ ២សម្លេង​លើ​២៥សម្លេង​។

ដោយ​អនុវត្តតាម​រយៈការ​បោះ​ឆ្នោត​នៅ​​គណៈកម្មការ​ប្រឹក្សាការ​ងារបាន​សម្រេច​យក​ចំ​នួន​តួលេខ ១២៣ដុល្លារ និង​ការ​ជួយ​ឧបត្ថម្ភបន្ថែមពី​ប្រមុខ​រដ្ឋាភិបាលចំ​នួន​៥ដុល្លារ លើ​ចំនួន​ទឹក​ប្រាក់១២៣ដុល្លារ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​អប្បបរមាកម្ម​ករ​និយោជិក ផ្នែក​វាយ​នភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​១២៨ដុល្លារក្នុង​មួយ​ខែ ដោយ​គិត​ចាប់​ពី​ខែ​មក​រា​នេះ​តទៅ​។

គួរ​បញ្ជាក់​ថា ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្ម​ករ​និយោជិកធ្លាប់​ទទួល​បាន​កន្លង​មក​ ត្រូវ​បាន​រក្សា​ទុក​ដដែល មាន​ដូច​ជា​ ប្រាក់​សោហ៊ុយធ្វើ​ដំ​ណើរ​ និងស្នាក់​នៅ​ចំនួន​៧ដុល្លារ​ក្នុង​មួយខែ ប្រាក់​ថ្លៃ​បាយ​ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន​២០០០រៀល ក្នុង​មួយ​ថ្ងៃ​ និង​ប្រាក់​រង្វាន់អតីតភាព​ការ​ងារ​ចំ​នួន​ ២ដុល្លារ ដល់​១១ដុល្លារក្នុង​មួយ​ខែ​ សម្រាប់​​កម្ម​ករ​និយោជិក ដែល​ធ្វើ​ការ​ចាប់​ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១ ដូច្នេះ​កម្ម​ករ​និយោជិកម្នាក់ ​និង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាង​តិច​១៤៧ដុល្លារ​ ទៅ​១៥៦ដុល្លារ​ក្នុងមួយ​ខែ៕

2

 

 

Related Articles

Back to top button
Close
Close