យោធាថៃ និងពួកឧទ្ទាមធ្វើការចរចាសន្តិភាព
សារព័ត៌មាន Cambodia News/
ថៃ (០៩ ធ្នូរ ២០១៤) ៖ កងយោធាវរសេនាធំទី៤ បានបើកចំហចំពោះទំនាក់ទំនងជាមួយពួកបះបោរភាគខាងត្បូង រួមទាំងមួយចំនួនទៀតដែលរស់នៅបរទេស នៅមុនកិច្ចចរចាសន្ដិភាពមួយ ដែលមានបំណងចាប់ផ្ដើមឡើងវិញជាមួយប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ។
មេបញ្ជាការកងយោធាវរសេនាធំទី៤ លោកឧត្ដមសេនីយ៍ឯក Prakan Cholayuth បាននិយាយថា អាជ្ញាធរប្រទេសថៃ បានទាក់ទងជាមួយសមាជិកក្រុមបះបោរ១០នាក់ តាមរយៈសាច់ញាតិ និងគ្រួសាររបស់ពួកគេ។
គោលបំណង គឺដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបង្ហាញខ្លួន និងនិយាយពីការទាមទាររបស់ពួកគេ។ ភារកិច្ចដ៏សំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍន៍ ត្រូវបានដឹកនាំដោយគណៈកម្មការភាគខាងត្បូង ដែលធ្វើជាប្រធានដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិ ឧត្ដមសេនីយ៍ Prawit Wongsuwon។ គណៈកម្មការនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី៕