សំណង់បុរី 999 និងខុនដូត្រូវបានផ្អាកការសាងសង់

សារព័ត៌មាន​ Cambodia News

ភ្នំពេញ​ (០៨ ធ្នូរ ២០១៤) ៖​ សំណង់​ និង​ខុន​ដូរ​បស់​បុរី​999​ត្រូវ​បាន​ផ្អាកការ​សាងសង់​ធ្វើ​ឲ្យ​មេការ​ទទួល​ម៉ៅ​ការ​និង​ក្រុម​ កម្មករ​សំណង់​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ​ ដោយ​កម្មករ​ខ្លះ​និយាយ​ថា​គ្មាន​អ្នក​ទទួលខុសត្រូវ​ក្រោយ​ពី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត​ បាន​រត់គេច​ខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ពាក់​ ព័ន្ធ​នឹង​ករណី​ជា​មេ​ក្លោ​ង​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​យប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​

បុរស​ម្នាក់​ជា​មេការ​សំណង់​នៅ​ក្នុង​បុរី​999​ក្បែរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​សូម​មិន​ប្រាប់​ ឈ្មោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សំណង់​បុរី​999​និង​ខុន​ដូ​ជា​ច្រើន​កន្លែង​របស់​លោក​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​ផ្អាក​ការ​សាងសង់​ទាំងអស់​ ក្រោយ​ពី​ម្ចាស់​បុរី​មាន​បញ្ហា​។​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ប្រភព​ពី​អតិថិជន​ម្នាក់​ដែល​បាន​កក់​ប្រាក់​ទិញ​ផ្ទះ​ក្នុង​បុរី​999​ក៏​បាន​ សម្តែង​ក្តី​បារម្ភ​ថា​ គាត់​អាច​ដក​ប្រាក់​កក់​បាន​មក​វិញ​ដូច​ម្តេច​បាន​ ហើយ​ទៅ​ដក​ប្រាក់​ពី​អ្នក​ ណា​។​ ប្រភព​ពី​អតិថិជន​ដដែល​បន្ត​ថា​ មិនមែន​តែ​រូប​គាត់​ម្នាក់​ប៉ុណ្ណោះ​ទេ​ គឺ​មាន​មនុស្ស​ជា​ច្រើន​នាក់​ ផ្សេង​ទៀត​ក៏​ដូច​គាត់​ដែរ​កំពុង​ព្រួយបារម្ភ​ក្នុង​បញ្ហា​នេះ​៕

1

Related Articles

Back to top button
Close
Close