ក្រុម​​អ្នក​សារព័ត៌​មាន​​កម្ពុជា ​​​ពិភាក្សា​​​​​រក​​គន្លឹះ​​ផ្នែក​​សន្តិ​សុខ​​​សម្រាប់​​​​អ្នក​សារព័ត៌​មាន​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (០៦ ធ្នូរ ២០១៤) ៖ ​សិក្ខាសាលាស្តីពី​វិជ្ជាជីវៈ​សារព័ត៌មាន និង​សន្តិសុខ​អ្នកសារព័ត៌មាន​ដែល​រៀបចំ​ ​ដោយ​​អង្គការសិទ្ធិមនុស្ស​សហ​ប្រជាជាតិ និង​អង្គការ​យូ​នី​ស្កូ​ត្រូវ​នៅ​សណ្ឋាគារ​​សាន់វ៉េ កាលពី​ព្រឹក​ថ្ងៃទី​០៥​ធ្នូ ដែលមាន​បណ្តាញ​អ្នកសារព័ត៌មាន​ជាតិ និង​​អន្តរជាតិ​ចូលរួម​ជាច្រើន​នាក់​ផង​នោះ​។​ ​​

លោក សេក បរិសុទ្ធ ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​អ្នកសារព័ត៌មាន​កម្ពុជាបាន​​ថ្លែងថា អ្វី​ដែល​អ្នកសារព័ត៌មាន​បានធ្វើ​គឺ​ត្រូវបាន​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​ភាគី​ម្ខាង​មិន​ព្រម​ទទួលស្គាល់ថា​ជា​វិជ្ជាជីវៈ​នៅក្នុង​ក្របខណ្ឌ​​នៃ​របប​សារព័ត៌មាន​។

បាន​ឆ្លើយតប​តាមរយៈ​ការគំរាមកំហែង​ទៅវិញ ដោយហេតុ​​ថា​នៅ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មិនទាន់​យល់​អំពី​វិជ្ជាជីវៈ​សារព័ត៌មាន​​ឲ្យ​បាន​ពិតប្រាកដ​នោះ​។​ ​លោក​ក៏បាន​មើលឃើញ​ផងដែរ​ថា សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា មួយចំនួន​ក៏​មិន​​បាន​​បណ្តុះ​បណ្តាល​ផ្នែក​សារព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ចាប់ពី​ប្រទេស​កម្ពុជា​​បាន​​បើកចំហ​ផ្នែក​វិស័យ​សារព័ត៌មាន​ចាប់ពី​ឆ្នាំ​១៩៩៣​មក​នោះ​។​ ​

និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​លោក កៃ គឹម​សុង​បាន​ឲ្យ​ដឹងថា​អ្នកសារព័ត៌មាន​​តែង​កើតមាន​បញ្ហា​ប្រឈម ខណៈដែល​បញ្ហា​សង្គម​កើតមានទ្បើង ពី​ការតវ៉ា​​របស់​ប្រជាពលរដ្ឋ ឬ​ស្ថានការណ៍​នយោបាយ​ជាដើម ពីព្រោះថា​អ្នកសារព័ត៌មាន​​ស្ថិតនៅ​ចន្លោះ​រវាង​ក្រុមបាតុករ និង​អាជ្ញាធរ​។​ ​

លោក ពុ​យ គា មកពី​កាសែត​ក្យូ​ដូ ជប៉ុន​បាន​ឲ្យ​ដឹងថា​ចំពោះ​សមាគម​កាសែត​​ទាំង​៣២ ដែល​មាន​​នាទី​តាមឃ្លាំមើល​ពី​ក​ម្រឹត​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ហាក់​​មិនមាន​ឥត​ទ្ធិ​ពល​អ្វី​ទ្បើ​យ ដោយសារតែ​អ្នកសារព័ត៌មាន មួយចំនួន​មិនបាន​​ចូលរួម​សហការ ដូច្នេះ​មានតែ​ក្រសួង​ព័ត៌​មាន​ដែលមាន​ឥទ្ធិពល​លើ​​អ្នកសារព័ត៌មាន​ទាំងនោះ៕​

8

 

Related Articles

Back to top button
Close
Close