នាយក​រដ្ឋមន្រ្តីបញ្ជា​ឲ្យ​រក​វិធី​កាត់​បន្ថយ​ភាពយន្ត​បរទេសចូល​មក​ស្រុក​ខ្មែរ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (០៦ ធ្នក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋម​ន្រ្តី កាល​ពី​​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​មិញ លោក​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ភាព​យន្ត​ពី​បរទេស មក​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា។​

រឿងភាគថៃ ដែលកំពុងត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៥។
រឿងភាគថៃ ដែលកំពុងត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ការ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី ធ្វើ​ឡើង​បន្ទាប់​ពី​ចរន្ត​នៃ​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ថៃ​បាន​ចាប់​ផ្តើម​ឡើង​វិញ បន្ទាប់​ពី​បាន​បិទ​ជាង​១០​ឆ្នាំ​មក​ហើយ។ ភាព​យន្ត​កូរ៉េ ចិន ហ្វីលីពីន និង​ថៃ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ភាគច្រើន។

កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ផ្អាក​ការ​ចាក់​បញ្ចាំង​គ្រប់​​ខ្សែភាពយន្តថៃ នៅ​គ្រប់ស្ថានីយទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា ផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ព្រម​ទាំង​វាយកម្ទេចសណ្ឋាគារ និង​ភោជ​នីយ​ដ្ឋាន​មួយចំនួន ដែលមានថៅកែជាជនជាតិ ដោយសារតារា​សម្តែង​ថៃដ៏​មាន​ប្រជា​ប្រិយ​ភាព​ម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថាប្រាសាទអង្គរវត្តជាកម្ម​សិទ្ធិ​របស់ថៃ។

តែ​ទោះ​ជាយ៉ាងណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេ​សង្កេត​ឃើញ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុសិ៍្តលេខ៥ បាន​ចាប់ផ្តើម​ចាក់​បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ៕

 

Related Articles

Back to top button
Close
Close