ឪពុក ​ម្តាយ ​របស់​ឧក ញ៉ា ​ថោង ​សារ៉ាត់ ​នឹង​ត្រូវ​បញ្ជូន​មក​សាក​សួរ ​នៅ​សាលា​ដំបូង​ នារសៀល​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៥ ធ្នូរ ២០១៤) ៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងផងដែរថា ឪពុក-ម្តាយ របស់ឧក  ញ៉ា ថោង សារ៉ាត់ គឺលោក ថោង ចំរើន និង​អ្នក​ស្រី កែវ សារី មន្រ្តី យោធា​ស័ក្តិ៤កន្លះ បម្រើការនៅក្រសួងការ  ពារជាតិ នឹង​ត្រូវ​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បីសាកសួរនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០  ១៤នេះផងដែរ។

លោក ថោង ចំរើន និងអ្នកស្រី កែវ សារី អាចនឹងប្រកាន់ពីរបទល្មើស ទី១. បទ​ល្មើស​រារាំង​ប្រតិ​បត្ដិការ និងដំ  ណើរការស៊ើបអង្កេតរបស់សមត្ថកិច្ច។ បទល្មើសទី២. លួច​រក្សា​ទុក​អាវុធ​ខុសច្បាប់ ព្រោះសមត្ថកិច្ចបានរក ឃើញកាំភ្លើងខ្លី៦ដើម នៅក្នុងគេហដ្ឋានរបស់ពួកគេ ក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និង ម្ចាស់​ហាង​លក់​គ្រឿង​អលង្ការ​ហុងកុង ត្រូវបាន ឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលកំពុងចុះទិញផ្លែឈើនៅក្បែរ  ពហុកីឡដ្ឋានអូរឡាំពិក។

កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើជំនាញរបស់ខ្លួន បើក​ការ​ស៊ើប​អង្កេត​ឃាត​កម្ម​ដ៏ឃោរ​ឃៅកណ្តាលរាជ ធានីភ្នំពេញ ដែលផ្តើមចេញពីជម្លោះក្នុងមុខជំនួញរវាងឧកញ៉ា និងឧកញ៉ា ដែលសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយ​ប្រើ​រយៈ​ត្រឹម​ជាង​មួយ​សប្តាហ៍​បាន​ឈាន​ដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់៕

7

 

Related Articles

Back to top button
Close
Close