បុកពោះ ប៉ុណ្ណាទៅ? អ្នកទិញ ផ្ទះ ក្នុងបុរី ៩៩៩ របស់លោក ឧកញ៉ា ថោង សារ៉ាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ ធ្នូរ ២០១៤) ៖ ករណី ឃាតកម្ម បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាង ពេជ្រហុងកុង បានក្លាយជា រឿង ដ៏រំជើប រំជួល និង កក្រើក រាជធានីភ្នំពេញ ដែលមាន ប្រជាពលរដ្ឋខ្មែរ ជាច្រើន នាំគ្នា តាមដាន មិនលុះពេល។
កាលពីយប់ថ្ងៃទី ៣ ខែធ្នូ កន្លងទៅនេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយ ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានី ភ្នំពេញ សៀង សុខ បានឡោមព័ទ្ធចាប់ ឧកញ៉ា វ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី ៩៩៩ នៅសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីធ្វើការ សើបអង្កេត អស់រយៈពេល ១១ថ្ងៃ ក្រោយថ្ងៃបាញ់ ប្រហារ ដ៏ឃោរឃៅនោះ។
យ៉ាងណាមិញ ក្រោយពី វែកមុខរក ឃាតករ នេះរួចហើយ ក៏មាន អតិថិជន មួយចំនួន ដែលធ្វើការ កក់ប្រាក់ ក៏ដូចជា ទិញ ខុនដូ ផ្ទះល្វែង និងវីឡា ផ្សេងៗ នៅក្នុង បុរី៩៩៩ របស់ លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាមេខ្លោង ក្នុងរឿងឃាតកម្ម នេះ នាំគ្នា ព្រួយបារម្ភ ពី បុរី ៩៩៩ នេះ ដែលមិនដឹងថា នៅដំណើរការ សាងសង់ ឬផ្អាកនោះទេ ដោយសារតែ ទាំង ម្ចាស់ និងម្ដាយ ឪពុក របស់ បុរី ៩៩៩ កំពុងតែ ជាប់ពាក់ព័ន្ធ នឹងរឿងក្ដីក្ដៅ ឃាតកម្មស្រស់ៗ បែបនេះ នេះបើតាម បណ្ដាសារព័ត៌មាន ផ្សេងៗ បានចុះផ្សាយ៕