អតីតអ្នក​តំណាង​រាស្ត្រ​ថៃ​ម្នាក់​ត្រូវ​បាន​ផ្ដន្ទា​ទោស ​ពី​បទ​ប្រមាថ​រាជ​វង្ស

សារព័ត៌មាន​ Cambodia News​/

ថៃ​ (០៥ ធ្នូរ ២០១៤) ៖អតីត​អ្នកតំណាងរាស្ត្រ​ម្នាក់​មក​ពី​គណបក្សភឿ​ថៃ ​របស់​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ត្រូវ​បានផ្ដន្ទាទោសរយៈពេល២​ឆ្នាំ៦​ខែ​ពី​បទ​ប្រមាថ​រាជវង្ស ដែលជាសំណុំរឿងថ្មី​មួយទៀត បន្ទាប់​ពីពួក​យោធា​ដណ្ដើម​អំណាចនៅ​ខែ​ឧសភា ។​

ជនជាប់ចោទ​រូប​នេះអាយុ​៤៩​ឆ្នាំ មានឈ្នោះ Prasit Chaisrisa ដែល​អតីតអ្នកតំណាងរាស្ត្រមកពី​គណបក្សភឿ​ថៃ ។ ​លោក Prasit Chaisrisa បាន​សារភាពថា​ លោក​ពិតជា​និយាយ ប្រមាថ​រាជវង្ស​ពី​តមែន គឺនៅ​ពេល​លោកចូលរួម​បាតុ​កម្មរបស់​ក្រុម​អាវ​ក្រហម​ នៅមុន​ព្រឹត្តិការណ៍​រដ្ឋប្រហារថ្ងៃ​២២​ឧសភា ។​

​មន្ត្រី​ម្នាក់​របស់តុលាការ​ដំបូង​ក្រុង​បាងកក បានប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថាដំបូង​ចៅក្រមផ្ដន្ទាទោស៥ឆ្នាំ ប៉ុន្តែលោក Prasit Chaisrisa បាន​សារភាព​ទទួលកំហុស ទើបបន្ថយ​មកត្រឹម២​ឆ្នាំ​៦​ខែ ។​

​តាម​ច្បាប់​ប្រទេស​ថៃមាត្រា​១១២ ចែង​ពី​ការដាក់​ពន្ធនាគារ១៥​ឆ្នាំ ទៅលើជន​ណាដែលចោទប្រកាន់​នៅក្រោម​បទប្រមាថ​រាជវង្ស​ថៃ ។​

តាម​របាយការណ៍​របស់អង្គការសហព័ន្ធ​អន្តរជាតិដើម្បី​សិទ្ធិមនុស្ស  គឺមនុស្ស១៨នាក់ហើយ ត្រូវបានផ្តន្ទាទោសក្រោម​បទ​ប្រមាថ​រាជវង្ស​ថៃ​ចាប់​តាំងពីពួកយោធា ឡើង​កាន់អំណាច​នៅខែ​ឧសភា ​៕

1

 

Related Articles

Back to top button
Close
Close