ព្រះរាជទាយាទស្នងរាជ្យថៃអាចនឹងត្រូវលែងលះព្រះជាយា
សារព័ត៌មាន Cambodia News/
ថៃ (០២ ធ្នូរ ២០១៤) ៖ ជារឿងអាស្រូវរង្គោះរង្គើក្នុងផ្ទៃរាជវង្សថៃទៀតហើយ ស្របពេលដែលចំណងអាពាហ៍ពិពាហ៍រវាងព្រះបុត្រាស្នងរាជ្យថៃ គឺ ព្រះអង្គម្ចាស់មហាវេចរាឡុងកន និងព្រះជាយាទី៣របស់ព្រះអង្គ អាចនឹងទៅដល់ទីបញ្ចប់ក្រោយពីញាតិមិត្តរបស់ព្រះជាយាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងពុករលួយ។
កាលពីសប្ដាហ៍មុនមានការចាប់ខ្លួនពីសំណាក់អាជ្ញាធររដ្ឋាភិបាលយោធាថៃទៅលើមនុស្សជាច្រើននាក់ដែលសុទ្ធសឹងតែជា ញាតិមិត្តរបស់ព្រះជាយា សិរីរស្មី ទាក់ទងនឹងសំណុំរឿងពុករលួយ។ ដែលនៅចំពោះមុខការចាប់ខ្លួន និងរឿងអាស្រូវនេះ ក្រុមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានបិទមាត់ស្ងាត់ស្ងៀមឈឹង ដោយខ្លាចរអារនឹងច្បាប់ប្រមាថព្រះចេស្ដា។
នេះអាចជារឿងអាស្រូវថ្មីមួយទៀតសម្រាប់ព្រះរាជវង្សានុវង្សដែលមានអំណាចបំផុត និងកំពុងគ្រប់គ្រងអំណាចនៅក្នុង ព្រះរាជាណាចក្រដែលមានចំណាស់ជាង៧០០ឆ្នាំមួយនេះនិយាយជារួម និងចំពោះគូស្វាមីភរិយាមួយគូនេះ និយាយដោយ ឡែក៕