អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការ​ផ្គត់​ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​រយៈ​ពេល​៤​ថ្ងៃ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (២៨ វិច្ចិកា ២០១៤) ៖ អគ្គិសនី​កម្ពុជា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់អគ្គិសនី​នៅ​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ដ​កណ្ដាល​ជា​បន្ដបន្ទាប់​រយៈពេល​៤​ថ្ងៃ ដើម្បី​ជួសជុល​ផ្លាស់ប្ដូរ​បរិក្ខារ និង​រុះរើ​ខ្សែបណ្ដាញ​ដែល​ប៉ះ​ដល់​ការពង្រីក​ផ្លូវ​។​

​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​បាន​ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង​៩:០០​ព្រឹក ដល់​ម៉ោង​១៤:០០​រសៀល ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ ប​.​ត ១៨០ តាម​បណ្ដោយ​ផ្ឡូវ​លេខ​២៥០ ក្នុង​សង្កាត់​បឹង​ព្រលិត ខ​ណ្ខ​៧​មករា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ខមានជ័យ និង​តំបន់​មួយចំនួន​ទៀត​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​គឺ​ដូចជា ភូមិ​បឹង​ឈូក ភូមិ​តា​ង៉ូវ ក្នុង​សង្កាត់​និរោធ ខ​ណ្ខ​ច្បារអំពៅ ហើយ​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចាប់​ពី​ភូមិ​ព្រៃ​បឹង ឃុំ​បែក​ចាន រហូត​ដល់​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ក្នុង​ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល​។​

​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ឲ្យដឹងទៀតថា នៅ​ថ្ងៃ ស្រុក ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ម៉ោង​៩:០០​ដល់​ម៉ោង​១៧:០០ នៅ​តំបន់​ភ្លើង​លេខ ប​.​ត​០៨៣ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​សង្កាត់​បឹងរាំង ខណ្ខដូនពេញ តំបន់​ភ្លើង​លេខ ប​.​ត​៣២៩ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២ ស្ថិតនៅ​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ខមានជ័យ និង​មាន​ខ​ណ្ខមួយ​ចំនួន​ទៀត​ដែល​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ព្រីង ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ និង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ចាប់ពី​សង្កាត់​តាខ្មៅ រហូត​ដល់​ភូមិ​ទួល​ក្រសាំង ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល​។

​ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ម៉ោង​៩:០០ ដល់​ម៉ោង​១៦:០០ នៅ​តំបន់​ភ្លើង​លេខ​ប​.​ត​០៨៣ នៅតាម​បណ្តោយ​ផ្លូវ​លេខ​ប​.​ត​២៧០ នៅតាម​បណ្ដោយ​មហាវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​វត្ដ​ភ្នំ ខណ្ខដូនពេញ និង​តំបន់​មួយចំនួន​ទៀត​ស្ថិត​ភូមិ ព្រៃទា សង្កាត់​ចោមចៅ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ភូមិ​ត្រពាំង​ទា សង្កាត់ សង្កាត់​ត្រពាំង​ក្រសាំង ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ម៉ោង​៩:០០​ដល់​ម៉ោង ១៦:០០ នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៧៣២ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ខដូនពេញ និង​តាម​តំបន់​មួយចំនួន​ទៀត​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ខ​សែន​សុខ ភូមិ​ត្រពាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​អគ្គិសនី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់ ដែល​អគ្គិសនី​កម្ពុជា​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​រយៈពេល ៤ ថ្ងៃនេះ ឲ្យមាន​ការប្រុងប្រយត្ន័​ខ្ពស់​ចំពោះ​ឧបទ្ទវហេតុ​ណាមួយ​ដែល​កើតឡើង​ជា​យថាហេតុ ៕

10

 

Related Articles

Back to top button
Close
Close