​ប្អូន​ស្រី​ពៅ​​លោក ​គីម​ ជុង​​អ៊ុន ​ត្រូវ​បាន​តែង​តាំង​​ជា​​កម្មាភិបាល​ជាន់​ខ្ពស់​រ​បស់​​បក្ស​​ពលករ​​

សារព័ត៌មាន​យុវវ័យថ្មី/

​អន្តរជាតិ (២៨ វិច្ចិកា ២០១៤) ៖ លោកស្រី Kim Yo-jong ដែល​ជា​ប្អូនស្រី​ពៅ​របស់​បុរស​ខ្លាំង គីម ជុង​អ៊ុន  នៃ​របប​ផ្ដាច់ការ​ក្រុង​ព្យុងយ៉ាង ត្រូវបាន បក្ស​ពលករ​តែងតាំង​ជា​កម្មាភិបាលជាន់ខ្ពស់រ​បស់​បក្ស ដែល​ជា​ការប្រកាស​បើកចំហ​លើកដំបូង ខណៈ​មេដឹកនាំ​វ័យក្មេង​គីម ជុង​អ៊ុន មាន​បញ្ហា​សុខភាព ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈឹម​កូរ៉េ KCNA រាយការណ៍​ថា លោកស្រី Kim Yo-jong  ត្រូវបានតែងតាំង ជា​អនុប្រធាន គណៈកម្មាធិការ​មជ្ឈឹមបក្ស ។ គណៈកម្មាធិការ​នេះ​មាន​ឥ​ទិ្ធ​ពល និង​មាន​តួនាទី ក្នុងការ​ធ្វើ​សេចក្ដីសម្រេច លើ​កិច្ចការ​សំខាន់ៗ​របស់​បក្ស​ពលករ ដោយ​រួមមាន​ទាំង​ការដកហូត​តំណែង​ឬ​ដាក់​ពិន័យ​លើ​កម្មាភិបាល​ណា​ដែល​ប្រព្រឹត្ត​កំហុស ។​

​អ្នកសង្កេតការណ៍​ហៅ​ការ​តែង​លោកស្រី Kim Yo-jong នៅពេលនេះ គឺ​មិនមែន​ជា​រឿង​អាថ៌កំបាំង អ្វី ច្រើន​ទេ ព្រោះ លោកស្រី​បាន​ចេញមុខ ក្នុង​កម្មវិធី​ជា​សាធារណៈ​ធំៗ របស់​បក្ស​ពលករ នៅ​ពេល​លោក​គីម ជុង​អ៊ុន បាត់​មុខ​ជា​សាធារណៈ កាលពី​ចុង​ខែ​កញ្ញា ហើយ​សង្ស័យ​ថា​ត្រូវ​បាន​ផ្ដួលរំលំ ។ តែ​នៅពេល​នោះ​លោកស្រី Kim Yo-jong មាន​ការសង្ស័យថា​ត្រូវបាន​បក្ស​ពលករ​តែងតាំង​ជំនួស​បងប្រុស​របស់​នា​ង ៕

9

 

 

Related Articles

Back to top button
Close
Close