នៅ​ឆ្នាំ​២០១៥​ ពល​រដ្ឋ​ខ្មែរ​ម្នាក់ ​រំពឹង​ថា ​នឹង​ទទួលបា​ន​ចំណូល ​១.២២៥ ​ដុល្លារ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២៨ វិច្ចិកា ២០១៤) ៖ សម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានរដ្ឋាភិបាល រំពឹងថា នឹងទទួលបានចំណូល ១.២២៥ ដុល្លារ ក្នុងមួយឆ្នាំ នៅឆ្នាំ២០១៥។ ចំណែកកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០១៥ នឹង​សម្រេច​បាន​រង្វង់ ៧%​។

តួលេខខាងលើនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន លើកឡើង ក្នុងសេចក្តី​ថ្លែង​ហេតុ នៃសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ២០១៥។ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ ដែលរដ្ឋសភា បានពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី២៨វិច្ឆិកា។

សេចក្តីថ្លែងហេតុ បង្ហាញថា នៅឆ្នាំ២០១៤ តាមការប៉ាន់ស្មានបឋម កំណើន​សេដ្ឋកិច្ច​កម្ពុជា សម្រេចបានរង្វង់ ៧%។ កំណើនសេដ្ឋកិច្ចនេះ បានមកពីវិស័យ ៣ សំខាន់ គឺទី១-វិស័យឧស្សាហកម្ម មានកំណើន ៩,៦% ទី២-វិស័យសេវា មានកំណើន ៧,៥% និងទី៣-វិស័យកសិកម្ម អាចសម្រេចបានកំណើន ២,៦%។

សេចក្តីថ្លែងហេតុដដែល លើកឡើងថា សម្រាប់ឆ្នាំ២០១៥ ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច រំពឹងថា កម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧% ដែលធ្វើ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប ផផស ឬGDP តាមថ្លៃបច្ចុប្បន្ន មានចំនួន ៧៤.៤៤៤ ពាន់លានរៀល ស្មើ​ប្រមាណ​ជា ១៨.៣៨១ លានដុល្លារអាមេរិក។ ប្រការនេះ ធ្វើឲ្យ ផសស សម្រាប់​មនុស្ស​ម្នាក់ រំពឹងថា នឹងទទួលបាន ១.២២៥ ដុល្លារអាមេរិក។

សេចក្តីថ្លែងហេតុ ក៏បានបង្ហាញថា នៅឆ្នាំ២០១៤ ពលរដ្ឋកម្ពុជាម្នាក់ ទទួលបានចំណូល ១.១៣០ ដុល្លារ។ ចំណែកនៅឆ្នាំ២០១៣ មានចំនួន ១.០៤៣ ដុល្លារ៕ ​

5

Related Articles

Back to top button
Close
Close